ប្រជាពលរដ្ឋនៅសង្កាត់ឧឡោកបានលើកពីបញ្ហាក្រុមហ៊ុនសារុំ គ្រេឌីង ដែលចាក់សំរាមចូលស្រែគាត់ក្នុងវេទិកាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសបើកវេទិកាសាធារណះបន្ទាន់ពីគណៈអធិបតី បើកឲ្យមានការបញ្ចេញ មតិយោបល់រួចមក បងប្អូនប្រជាពលរដ្ឋ បានលើកឡើង ពីទុក្ខលំបាកផ្សេងៗ ក្នុងនោះក៏ដូចជាសំណូមពរនានា ដូចជាអ្នកមានដីស្រែនៅជុំវិញទីលាន ចាក់សំរាម របស់ក្រុមហ៊ុន សារុំ ត្រេឌីង ដែលបានហើរចូលស្រែ គាត់ពាសវាលពាសកាលពួកគាត់ធ្វើស្រែ មិនកើតឡើយ។ ចំណែកលោកអនុភូមិអង្គស្លែង បានសំណូមពរឲ្យគណៈអធិបតីជួយ លុយចំនួន១លាន រៀលដែលជំពាក់ថ្លៃ ធ្វើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិតាំងពីជំនាន់លោកមេភូមិចាស់នៅម្លេះ ក្រៅពីនេះបងប្អូន ប្រជាពលរដ្ឋ បានសំណូមពរឲ្យជួយ ស្ថាបនាផ្លូវលំសំខាន់ៗនានា នៅក្នុងភូមិសាស្រ្តភូមិរបស់ពួលគាត់ផងដែរ ។

នៅក្នុងឱកាសនោះលោក ហែម ដារិទ្ធិ បានធ្វើការដោះស្រាយទៅតាមសំណូមពរ និងការលើកឡើង របស់បងប្អូនប្រជាពលរដ្ឋខាងលើ ហើយលោកបានឲ្យដឹងថាពីស្ថានភាព នៅក្នុងខណ្ឌសព្វថ្ងៃនេះ រោងចក្រ ជាង៣០០ និងសិប្បកម្មជាង២០០ មានមនុស្សទាំងចំណូលថ្មី និងអ្នកនៅក្នុងមូលដ្ឋាន រាប់សែននាក់ និយាយរួម ខណ្ឌនេះជាកន្លែងប្រមូលផ្ដុំសេដ្ឋកិច្ច ហើយកាលណាមានមនុស្សរស់នៅច្រើន សំរាមក៏មាន ច្រើនដែរ។ ដោយឡែកបញ្ហាលិចលង់ ដោយសារ មានការរំលោភយក ប្រឡាយពីសំណាក់អ្នកចូល មករកស៊ីុរួមជាមួយប្រជាពលរដ្ឋមួយចំនួនទៀតផង ទើបបង្កឲ្យមានការ លិចលង់និងកកស្ទះ ទឹក ។

ពិធីនោះបានប្រព្រឹត្តទៅ កាលពីវេលាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្តអង្គបឹងចក សង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោមអធិបតីលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងមានការអញ្ជើញចូលរួម ដោយលោកអភិបាលរងខណ្ឌ លោកមេ បញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកអធិការនគរបាលខណ្ឌ មន្រ្តីការិយាល័យជុំវិញខណ្ឌ លោកចៅ សង្កាត់ ចៅសង្កាត់រង និងប្រជាពលរដ្ឋចំនួនជាង៤០០នាក់ ដែលមកពីសង្កាត់ចំនួន៤ នៅទូទាំងខណ្ឌ ផងដែរ។ ក្នុងនោះមានសង្កាត់ កំបូល សង្កាត់ស្នោរ សង្កាត់ឪឡោក និងសង្កាត់នឹងធំ ។

បន្ទាប់ពីលោកអភិបាលខណ្ឌបានដោះស្រាយនៅបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរួចមកលោកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ជួយយកចិត្តទុកដាក់ពីបញ្ហាសំរាម កុំបោះចោលផ្ដេសផ្ដាស់ ត្រូវវេខ្ចប់ឲ្យបានត្រឹមត្រូវ ជាពិសេសរបស់មិនងាយរលួយ ដូចជាថង់ប្លាស្ទិចជាដើម កុំឲ្យស្ទះទឹក និងចូលរួមថែរក្សា អនាម័យ បរិស្ថាន ទាំងអស់គ្នា ដើម្បីសុខភាពរឹងមាំ។ បន្ទាប់មកលោក បានជំរុញឲ្យលោកចៅសង្កាត់ទាំង១០ ត្រូវតែសហការណ៍ជាមួយប្រជាការពារនិងសមត្ថកិច្ចប៉ូលិស ឬប៉េអឹមត្រូវតែមានវិធានការ ចំពោះក្រុមរថយន្តដឹកដីធុនយក្សគ្រប់ប្រភេទដែលមានបិទស្កុតខ្មៅលើកញ្ចក់ ត្រូវតែចាប់ធ្វើការ ផាកពិន័យឲ្យបានតឹងរឹង ដោយគ្មានការយោគយល់អ្វីទាំអស់។ក្រៅពីនេះ លោកបានលើក យកពីបញ្ហាទឹកជម្រាបជូនដល់ប្រឃាពលរដ្ឋ ព្រមទាំងបានជំរុញឲ្យប្រជាពលរដ្ឋ ទៅទទួលសេវាសាធារណៈ ផ្សេងៗដោយខ្លួនឯង ។

គួបញ្ជាក់ផងដែរថា អជ្ញាធរខណ្ឌពោធិ៍សែនជ័យតែតែងរាបចំកម្មវិធីវេទិកាសាធារណះជួនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងខណ្ឌថែមទាំងដោះស្រាយរាល់សូមណូមពជួនពួកគាត់៕

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print