កូរ៉េខាងត្បូង បើកសង្គ្រាមចិត្តសាស្ត្រ ទៅលើកូរ៉េខាងជើងសាជាថ្មី

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងបានធ្វើសង្គ្រាមចិត្តសាស្ត្រសាជាថ្មីទៅលើកូរ៉េខាងជើង ដោយ​ដាក់មេក្រូនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ ការដាក់នេះជាលើកទីមួយចាប់តាំងពីឆ្នាំ​២០០៤ ។

រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបង្កើតការពារសន្តិសុខនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ​តាំងពីថ្ងៃទី​១០ខែសីហាមក។ ជាមួយការដាក់ប្រដាប់បំពងសម្លេងនេះគឺជាការឆ្លើយតបទៅ​និងសកម្មភាពរបស់កូរ៉េខាងជើងដែលដាក់ពង្រាយគ្រាប់មីននៅតាមព្រំដែនស្ថិតនៅក្នុងតំបន់​សធ្វើឲ្យទាហានកូរ៉េខាងត្បូង២នាក់រងរួសជាទម្ងន់កាលពីថ្ងៃទី​១១ខែសីហា ។

សកម្មភាពដាក់ពង្រាយប្រដាប់បំពងសម្លែងនៅតាមព្រំដែនគឺជាការដើរថយក្រោយ វិលទ្រឡប់ទៅកាន់១១ឆ្នាំមុន។ ការប្រើប្រាស់បំពងសម្លេងឃោសនារបស់កូរ៉េខាងត្បូងក្នុងគោលដៅ​ធ្វើឲ្យកម្លាំងទាហានកូរ៉េខាងជើងបាត់បង់ស្មារតី។ តាមរយៈបំពងសម្លេងនោះ​កូរ៉េខាងត្បូងបានផ្សព្វផ្សាយទាំងព័ត៌មាននៅក្នុងស្រុកនិងអន្តរជាតិ និងជីវភាពរស់នៅយ៉ាងល្អប្រសើរ​របស់ពលរដ្ឋកូរ៉េខាងត្បូង ដើម្បីជាការប្រឆាំងនឹងមេដឹកនាំគីមជុងអ៊ុន ។

សកម្មភាពខាងលើគឺជាការតបត​ទៅលើទីក្រុងព្យុងយ៉ាងដែលបំផ្ទុះមីននៅតាមព្រំដែន ក្នុងគោលដៅបង្កររបួសដល់កម្លាំងទាហានកូរ៉េខាងត្បូងដែលយាមល្បាតនៅតាមព្រំដែន។​កម្លាំង​ទាហានកូរ៉េខាងត្បូងចាត់ទុកថានេះជាការបំពានលើបទឈប់បាញ់កាលពីឆ្នាំ​១៩៥៣ ហើយទីក្រុងសេអ៊ូលទាមទាឲ្យកូរ៉េខាងជើងសុំទោសជាសាធារណ ។

កម្លាំងទាហាននៅតាមព្រំដែនរបស់កូរ៉េខាងត្បូងត្រូវដាក់ក្នុងស្ថានភាពអាសន្ន​ ដោយខ្លាចកូរ៉េ​ខាងជើងតបតវិញដោយអាវុធ។ កន្លងមកកូរ៉េខាងជើងធ្លាប់បានប្រកាសថា​និងបាញ់កម្ទេចរាស់សកម្មភាពឃោសនា ប្រើសង្គ្រាមចិត្តសាស្ត្រទៅលើពលរដ្ឋកូរ៉េខាងជើងពីសំណាក់ទាហាន​កូរ៉េខាងត្បូង ៕

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print