មនុស្សបីនាក់នឹងរថយន្តមួយគ្រឿងដឹកសាច់សត្វព្រៃ១៤៩គីឡូក្រាមជំនាញអង្គការWCSបង្ក្រាប

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរស៣នាក់រួមនិងរថយន្តកាមរីស្វិតមួយគ្រឿងដឹកសាច់សត្វព្រៃ​(ប្រឺស)​ចំនួនពី​រក្បាល មានសាច់ជាងមួយរយគីឡូក្រាមត្រូវបានជំនាញរបស់អង្គការអភិរ័ក្ស​​ជីវចំរុះសីមា​(WCS)ធ្វើការបង្រ្កាបកាលពីវេលាម៉ោងនាទី៨និង៣៥នាទីព្រឹកថ្ងៃទី១២ សីហា ២០១៥នេះ​នៅចំណុចក្បែរមុខទីស្នាក់ការអង្កការស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកែវសីមា។ ​

IMG_3031.JPG

ប្រធានគំរោងអង្គការអភិរ័ក្សជីវចំរុះសីមា លោក មាគ វុឌ្ឍីបានឲ្យដឹងថា​ដោយមាន​ការសង្ស័យជំនាញបានធ្វើការឆែកឆេររថយន្តរកឃើញសាច់សត្វព្រៃយ៉ាងច្រើន​សន្ធឹកសន្ធាប់​ជំនាញពិនិត្យឃើញថាជាប្រភេទសត្វប្រឺសចំនួន១៤៩គីឡូក្រាម។ក្នុងនោះក្បាលមួយជើងចំនួន៨មនុស្សចំនួន03នាក់ ។

​លោកបានបន្តថារថយន្តល្មើសខាងលើត្រូវបានជំនាញអះអាងថាធ្វើការដឹកជញ្ជូនតាមដងផ្លូវជាតិ76ចរាចរមកពីខេត្តមណ្ឌលគិរីមកដល់ចំណុចខាងលើជំនាញបានធ្វើការបង្រ្កាបតែម្តងបច្ចុប្បន្នសមត្ថកិច្ចជំនាញយកមករក្សាទុកនៅស្នាក់ការអភិរ័ក្សជីវៈចំរុះដើម្បីចាត់ការតាម ផ្លូវច្បាប់ ។

សូមជំរាបថាៈបទល្មើសនៃការកើតមានការបបាញ់សត្វព្រៃនៅតំបន់ខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះកុំពុងក្លាយជាចំណុចមួយគួរឱ្យព្រួយបារម្ភពោលគឺការរលាយបាត់បង់​ពពួកជីវសត្វ គួរតែអាជ្ញាធ័ខេត្តជួយជុំរុញបន្ថែមលើការជួយទប់ស្កាត់និងបង្រ្កាបករណីកើតមានការបបាញ់សត្វព្រៃអនាធិបតេយ្យក្នុងតំបន់ហាមឃាត់ឱ្យបានតឹងរឹងផងដើម្បីរក្សាទុកជាសម្បត្តិជាតិ ៕

...

ដោយ៖ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print