មនុស្ស១៥០នាក់ត្រូវបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ន ដោយសារតែបានបង្ករអំពរហឹង្សា នៅទីក្រុងហ្វឺហ្គូស៊ិន កាលពីប៉ុន្មានថ្ងៃកន្លងមក។ ស្ថានភាពអាសន្នត្រូវបានរក្សានៅទីក្រុងនេះជាបន្តទៀត នៅពេលដែលមានបាតុកម្មបន្តនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ប្រឆាំងទៅនឹងការប្រកាន់ពណ៌សម្បុរ,ជាតិសាសន៍ ។
តាមការប្រកាសរបស់ប៉ូលិសនៅទីក្រុងហ្វឺហ្គូស៊ិន ក្នុងចំណោមមនុស្សដែលបានចាប់ខ្លួន មាន២២នាក់បំពានច្បាប់អាសន្ននិង៦៣នាក់ទៀតបានទៅរារាំងផ្លូវចរាចរណ៍។ មនុស្ស៥៧នាក់ត្រូវចាប់ខ្លួនដោយសារតែបានឆ្លងចូលរនាំងការពាររបស់ប៉ូលិស ។
ការផ្ទុះឡើងនៃបាតុកម្មនិងបង្ករហឹង្សាកាន់តែខ្លាំងឡើងនៅទីក្រុងហ្វឺហ្គូស៊ិន ក្រោយពេលក្រុមអ្នកស្បែកខ្មៅតវ៉ាទៅនឹងសកម្មភាពរបស់ថ្នាក់ដឹកនាំនៅក្នុងតំបន់ដែលបានបែងចែកជនជាតិស្បែកខ្មៅ ស្បែកស ។
សកម្មភាពខាងលើកើតឡើងជាថ្មីនៅក្នុងខួបគំរប់១ឆ្នាំថ្ងៃដែលប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ ដែលគ្មានកាំភ្លើងនៅក្នុងដៃ។ សកម្មភាពខាងលើនេះហើយបានធ្វើឲ្យអាមេរិកប្រឈមនិងផលលំបាកយ៉ាងខ្លាំង ពិបាកក្នុងការដោះស្រាយបញ្ចប់វិវាទ ក្នុងពេលដែលជនជាតិស្បែកខ្មៅតែងតែចោទប្រកាន់ថ្នាក់ដឹកនាំរើសអើងពូជសាសន៍នោះ ។
ប្រែសម្រួល៖ ម៉ែវ សាធី