កាលពីថ្ងៃទី១២ខែសីហា លោកតាអាយុ៨១ឆ្នាំបានដុតខ្លួននៅមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអូលប្រទេសកូរ៉េខាងត្បូង នៅក្នុងការធ្វើបាតុកម្មទាមទាឲ្យរដ្ឋាភិបាលទីក្រុងតូក្យូ ធ្វើការសុំទោសស្ត្រីកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនចាប់បង្ខំបម្រើរផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរ ។
សាក្សីនៅកម្លែងកើតហេតុបានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានខិតខំពន្លត់អគ្គីភ័យដែលកំពុងឆេះខ្លួនលោកតាហើយបញ្ចូនទៅកាន់មន្ទីពេទ្យសង្គ្រោះបន្តាន់។ នៅពេលនេះគេមិនទាន់ដឹងពីស្ថានភាពសុខភាពរបស់លោកតាខាងលើនៅឡើយ ។
កាលពីថ្ងៃទី១២ខែសីហាមនុស្សជាង១ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូលនាឳកាសខួបគម្រប់៧០ឆ្នាំថ្ងៃដែលបញ្ចាប់សង្គ្រាម ការគ្រប់គ្រងរបស់ជប៉ុន (១៩១០-១៩៤៥)នាថ្ងៃទី១៥ខែសីហាខាងមុខ ។
កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ជប៉ុននៅតែមិនទាន់មានសកម្មភាព ធ្វើឲ្យស្ត្រីរង្គ្រោះដោយសារសង្គ្រាមនៅឡើយ ហើយរដ្ឋាភិបាលជប៉ុនមិនបានធ្វើការសុំទោសដល់ស្ត្រីកូរ៉េខាងត្បូងផងដែរ។កន្លងមកជប៉ុនក៏បានសងជម្ងឺចិត្តដល់ជនរង្គ្រោះកូរ៉េខាងត្បូងជាទឹកប្រាក់ ៨០០លានដុល្លារ កាលពីឆ្នាំ១៩៦៥ នៅក្នុងកិច្ចព្រមព្រៀងទ្វេភាគី ក្នុងការបង្កើតទំនាក់ទំនងការទូត ។
សកម្មភាពខាងលើបង្ករឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាជាច្រើនឆ្នាំកន្លងមក ហើយប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយុងហេ និងគ្មានជំនួបណាមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុនឡើយ ប្រសិនបើជប៉ុនមិនព្រមទទួលកំហុសរបស់ខ្លួន ៕
ប្រែសម្រួល៖ ម៉ែវ សាធី