លោកស្នងការ បែន រត្ន័ ចាត់បញ្ជូនមន្រ្តីជំនាញឲ្យទៅដឹកដៃអធិការស្រុកក្រូចឆ្មា សាំ ហេង ទៅមើលសង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានខ្លួនដែលតែងឆ្លើយថាអត់ដឹង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ដោយមានការយកចិត្តទុកដាក់និងគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ ស្តីពីគោលការណ៍ភូមិឃុំមានសុវត្ថិភាព ពិសេសល្បែងស៊ីសង ។ កាលពីថ្មីៗនេះនេះ លោកឧត្តមសេនីយ៍ទោស្នងការ បែន រត្ន័  បានចាត់បញ្ជូន លោកវរសេនីយឯក ប្រាក់ ប៊ុនណុន ស្នងការរង ដឹកនាំមន្រ្តីជំនាញចុះដល់កន្លែងបើកជល់មាន់ មួយកន្លែងនៅភូមិ ស្រះត្រកួន   ឃុំ  ឈូក ស្រុកក្រូចឆ្មារ  ។

លោកស្នងការបានឲ្យមន្រ្តីជំនាញដឹកដៃលោកអធិការស្រុកក្រូចឆ្មារដើម្បីអោយគាត់បានទៅមើលស្គាល់និងដឹងថា  កន្លែងនិងហើយសង្វៀនមាន់សម្រាប់ថ្ងៃសៅរ៏អាទឹត្យនិងថ្ងៃបុណ្យ  ហើយទីនិងហើយដែលពលរដ្ឋក្តៅក្រហាយ  ។

មិនតែប៉ុណ្ណោះលោកស្នងការក៏បានអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យារួចហើយនិងមានវិធានការក្តៅទៅលើមន្រ្តីមានសមត្ថកិច្ចដែលជាម្ចាស់មូលដ្ឋានបើទីនេះនៅតែដំណើរការឬមានសកម្មភាពបន្ត  ហើយកន្លែងផ្សេងក៏មិនអនុញ្ញាតដែរ  ។

សូមបងប្អូនប្រជាពលរដ្ឋរួមទាំងអ្នកសារព័តមានជួយផ្តល់ដំណឹងមកលោកស្នងការផ្ទាល់តាម រយះលេខ ០៨៨  ២៦  ២២២២២  យើងខ្ញុំនិងឆ្លើយតបដោយប្រសិទ្ធភាព..និងរក្សាការ សម្ងាត់ជូន ។

សូមបញ្ជាក់ថា កន្លងមក ៧ស្រុកក្រុងក្នុងខេត្តត្បូងឃុំមានតែស្រុក មេមត់និងស្រុកក្រូចឆ្មាប៉ុណ្ណោះដែលមានបទល្មើសច្រើនជាងគេពិសេសស្រុកមេមត់បទល្មើសល្បែងស៊ីសងកន្ទុយលេខ គេដាក់តុកត់កណ្តាលវាលដូចផ្សារលក់ត្រី ។

ចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីស្រុកនេះក៏បានលើកឡើងនិងសង្ឃឹមយ៉ាងមុតមាំថាមានតែលោកឧត្តមសេនីយ៍ទោ ស្នងការ បែន រត្ន័ ប៉ុណ្ណោះដែលជាក្តីសង្ឃឹមក្នុងការបង្រ្កាបបទល្មើសទាំងនេះពីអំណិះតទៅ ។ ហើយលោកនិងធ្វើរការដុះក្អែលដល់មន្រ្តីអសកម្មទាំងនេះដែលចេះតែជំនាញខ្លាំងខាង អែបអប លើកជើង លូនលិឍក្រាប ដោយគ្មានឆន្ទះ និងគុណធម៍ ពិតប្រាកដក្នុងការបំរើ ការពារប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ដែលខ្លួនជាមន្រ្តីនគរបាលយុត្តិធម៌ ៕   ដោយ ៖ វណ្ណះ

12-6-2016-3

...

12-8-2016-11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print