ខេត្តត្បូងឃ្មុំ ៖ ដោយមានការយកចិត្តទុកដាក់និងគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ ស្តីពីគោលការណ៍ភូមិឃុំមានសុវត្ថិភាព ពិសេសល្បែងស៊ីសង ។ កាលពីថ្មីៗនេះនេះ លោកឧត្តមសេនីយ៍ទោស្នងការ បែន រត្ន័ បានចាត់បញ្ជូន លោកវរសេនីយឯក ប្រាក់ ប៊ុនណុន ស្នងការរង ដឹកនាំមន្រ្តីជំនាញចុះដល់កន្លែងបើកជល់មាន់ មួយកន្លែងនៅភូមិ ស្រះត្រកួន ឃុំ ឈូក ស្រុកក្រូចឆ្មារ ។
លោកស្នងការបានឲ្យមន្រ្តីជំនាញដឹកដៃលោកអធិការស្រុកក្រូចឆ្មារដើម្បីអោយគាត់បានទៅមើលស្គាល់និងដឹងថា កន្លែងនិងហើយសង្វៀនមាន់សម្រាប់ថ្ងៃសៅរ៏អាទឹត្យនិងថ្ងៃបុណ្យ ហើយទីនិងហើយដែលពលរដ្ឋក្តៅក្រហាយ ។
មិនតែប៉ុណ្ណោះលោកស្នងការក៏បានអោយម្ចាស់ទីតាំងធ្វើកិច្ចសន្យារួចហើយនិងមានវិធានការក្តៅទៅលើមន្រ្តីមានសមត្ថកិច្ចដែលជាម្ចាស់មូលដ្ឋានបើទីនេះនៅតែដំណើរការឬមានសកម្មភាពបន្ត ហើយកន្លែងផ្សេងក៏មិនអនុញ្ញាតដែរ ។
សូមបងប្អូនប្រជាពលរដ្ឋរួមទាំងអ្នកសារព័តមានជួយផ្តល់ដំណឹងមកលោកស្នងការផ្ទាល់តាម រយះលេខ ០៨៨ ២៦ ២២២២២ យើងខ្ញុំនិងឆ្លើយតបដោយប្រសិទ្ធភាព..និងរក្សាការ សម្ងាត់ជូន ។
សូមបញ្ជាក់ថា កន្លងមក ៧ស្រុកក្រុងក្នុងខេត្តត្បូងឃុំមានតែស្រុក មេមត់និងស្រុកក្រូចឆ្មាប៉ុណ្ណោះដែលមានបទល្មើសច្រើនជាងគេពិសេសស្រុកមេមត់បទល្មើសល្បែងស៊ីសងកន្ទុយលេខ គេដាក់តុកត់កណ្តាលវាលដូចផ្សារលក់ត្រី ។
ចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីស្រុកនេះក៏បានលើកឡើងនិងសង្ឃឹមយ៉ាងមុតមាំថាមានតែលោកឧត្តមសេនីយ៍ទោ ស្នងការ បែន រត្ន័ ប៉ុណ្ណោះដែលជាក្តីសង្ឃឹមក្នុងការបង្រ្កាបបទល្មើសទាំងនេះពីអំណិះតទៅ ។ ហើយលោកនិងធ្វើរការដុះក្អែលដល់មន្រ្តីអសកម្មទាំងនេះដែលចេះតែជំនាញខ្លាំងខាង អែបអប លើកជើង លូនលិឍក្រាប ដោយគ្មានឆន្ទះ និងគុណធម៍ ពិតប្រាកដក្នុងការបំរើ ការពារប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ដែលខ្លួនជាមន្រ្តីនគរបាលយុត្តិធម៌ ៕ ដោយ ៖ វណ្ណះ