ឆក់កណ្តុរកុំឲ្យចូលស៊ីដំណាំ បែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសជាអ្នកចម្ការម្នាក់ដែលតែងតែដើរឆក់កណ្តុរកុំឲ្យចូលសីុដំណាំខ្លួនបានភ្លាត់ស្នៀតឆក់ស្លាប់ខ្លួន ឯង នៅចំណុចដីចម្ការសណ្តែករបស់ខ្លួន ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី កាលពីម៉ោង២០ និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន សុខេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាកសិករ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញមាន អាគុយម៉ាក3K 100អំពែរ ចំនួន១គ្រឿង  អាំងស៊ីវីទ័របំលែងភ្លើង១គ្រឿង  ខ្សែលួសរាយសម្រាប់ឆក់កណ្តុរ មួយចំនួន បំពង់ជ័រលេខ២១ ប្រវែង៨០សង្ទីម៉ែត្រចំនួន១  ។

ក្រុមគ្រួសារជនរងគ្រោះបាននិយាយឲ្យដឹងថា រយ:ពេល៣ថ្ងៃមកហើយរៀងរាល់ម៉ោង១៨និង១០នាទី ជនរងគ្រោះតែងតែទៅឆក់កណ្តុរ នៅចំណុចដីចម្ការសណ្តែករបស់ខ្លួន ដើម្បីកុំអោយកណ្តុរចូលស៊ីគ្រាប់សណ្តែកដែលខ្លួនទើបនឹងដាំ  ។ លុះយប់ទី៣ដែលជាថ្ងៃកើតហេតុវេលា ម៉ោង១៨និង១០០ ជរងគ្រោះបានចេញពីផ្ទះទៅដីចម្ការដូចសព្វដង នៅចំណុចខាងលើម្នាក់ ឯង ដើម្បីឆក់កណ្តុរបន្តទៀត ។ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឪពុកជន រងគ្រោះ ឈ្មោះ ផល ខុន បាត់ កូនដែលជាជនរងគ្រោះយូរពេកក៏ទូរស័ព្ឌទៅជនរងគ្រោះ តែហៅចូល ពុំមានអ្នកទទួល ។ ដោយមានការសង្ស័យ ឪពុកក៏ទៅដីចម្ការរបស់កូន (ជនរងគ្រោះ) ។ លុះទៅដល់ក៏ឃើញកូនដួលនៅលើខ្សែលួស ។ ឃើញដូចនេះ ឪពុកជនរងគ្រោះក៏ស្ទុះមក ផ្តាច់ចរន្តភ្លើងអាគុយ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ  ។

សមត្ថកិច្ចជំនាញបានធ្វើកោសសល្យវិច័យទៅលើសពឃើញថា នៅលើស្មងជើងស្តាំមានស្នាមរលាត់សើរស្បែកឆេះរោលខ្មៅប្រវែង១.៨សង្ទីម៉ែត្រ ស្នាមឆេះរោលខ្មៅលើដៃខាងស្តាំ៣កន្លែង  កនិងដៃខាងស្តាំ១កន្លែង កំភួនដៃខាងស្តាំ ១កន្លែង ដើមដៃខាងស្តាំ១កន្លែង នឹងស្នាមរលាត់ស្បែកលើពោះខាងស្តាំ១កន្លែង ។ ក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាម អ្វីគួរអោយកត់សំគាល់ទៀតឡើយ ។

សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយការធ្វេសប្រហែស ឆក់កណ្តុបណ្តាលអោយស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ពុំមែនពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ  ។

សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕   ដោយ ៖ ស្អាងជ័យ

12-8-2016-8

...

12-8-2016-9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print