ចូល​លួច​​កង់​ម្ចាស់​តាមទាន់​ចាប់វាយ​ឡើង​ទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​បានចូល​លួច​កង់ ​ជនជាតិ​បរទេស​មិនបាន​សម្រេចហើយត្រូវម្ចាស់​ទាន់​នាំគ្នា​ព័ទ្ធចាប់ ​វាយ​ឡើង​ទ្រោម ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​យប់រំលងអធ្រាត្រឈានចូល ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៣៥ ក្នុង​សាលា​យេស៊ូ ស្ថិតក្នុងសង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​ ។

​​តាមសម្ដីរបស់បុរសម្នាក់ជា​ម្ចាស់​កង់​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនសង្ស័យ​ និងបក្ខពួក ២នាក់ទៀត ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក ​បើក​តាម​បណ្ដោយ​ផ្លូវខាងលើ។

ខណៈ​មកដល់​ចំណុ​ច​កើតហេតុ​ ជនសង្ស័យ​ដាក់​ឲ្យ​ដៃគូ​ម្នាក់​ចុះ រួចក៏ធ្វើសកម្ម​ភាពចូលលួច​​កង់ តែភ្លាមៗនោះម្ចាស់កង់ឃើញទាន់ នាំគ្នាដេញចាប់បានវាយទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកបក្ខពួក២​នាក់​ទៀត​ ជិះ​ម៉ូតូគេចខ្លួនបាត់​ ។​

...

​​ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​និតិ​វិធី ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print