យ៉ាងហោចណាស់ក៏មានមនុស្ស១០នាក់ស្លាប់និង៥នាក់ទៀតរងរបួស បាត់ខ្លួន៣នាក់ក្រោយហេតុការផ្ទុះអណ្តូងរ៉ែនៅក្នុងខេត្ត Guizhou ភាគកណ្តាលនៃប្រទេសចិន ។
តាមមន្ត្រីនៅក្នុងតំបន់បានឲ្យដឹងថា ហេតុការផ្ទុះខាងលើកើតឡើងនៅវេលាម៉ោង ១៩និង៥០នាទីងថ្ងៃទី១១ខែសីហា។ កម្មករ៥៦នាក់ត្រូវបានសង្គ្រោះចេញទាន់ពេលវេលា ចំណែកកម្មករ៣នាក់ទៀតបាត់ខ្លួនមិនទាន់រកឃើញនៅឡើយទេ។មូលហេតុបណ្តាលឲ្យមានហេតុការផ្ទុះខាងលើកំពុងបើកការស្រាវជ្រាវ ។
ក្នុងពេលជាមួយគ្នានេះដែរពលរដ្ឋជាង៤០នាក់នៅបាត់ខ្លួននៅឡើយក្នុងហេតុការបាក់ដីស្ថិតនៅភាគខាងជើងប្រទេសចិននាថ្ងៃទី១២សីហា បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។
ហេតុការបាក់ដីខាងលើកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយដីបាក់គ្របសង្គត់ទៅលើអាគាអន្តេវាសិកដ្ឋាន៥ខ្នង នឹងភូមជំនួន៣របស់ក្រុមហ៊ុនរ៉េWuzhou ។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ ប្រើប្រាស់គ្រឿងម៉ាស៊ីុនស្វែងរកអ្នកដែលជាប់គាំនៅក្រោមអាគារបាក់បែក ៕
ប្រែសម្រួល៖ ម៉ែវ សាធី