ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរនៅគល់ស្ពានព្រែកសំរោងខាងកើតកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅឥឡូវនេះភាគីខាងរថយន្តហាយឡិនឌ័រដែលជាមន្ត្រីនគរបាលជាតិបានយល់ទទួលយកសំណងពីភាគីខាងរថយន្តដឹកខ្សាច់ តែម្ចាស់រថយន្តស្តារ៉ិចមិនទទួលសំណងនោះឡើយដោយសារទាមទាសំណងខ្ពស់ពេក ។
ពាក់ព័ន្ធនិងការរកដំណោះដើម្បីបញ្ចប់បញ្ហានេះដែរនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោកឯកសារ៉ន អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរបានប្រាប់ ដូច្នេះថា បន្ទាប់ពីកើតគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនសុខលីរួចមក ថៅកែក្រុមហ៊ុនបានយល់ព្រមចេញមុខដោះស្រាយភ្លាមៗជាម្ចាស់រថយន្តហាយឡិនឌ័និងរថយន្តស្តារ៉ិច ក្នុងនោះម្ចាស់រថយន្តហាយឡិនឌ័រយលព្រមទទួលយកសំណង១.១០០ដុល្លារ ដោយឡែកម្ចាស់រថយន្តស្តារ៉ិចដែលទាមទាសំណងរហូតដល់១៥.០០០ដុល្លារនោះ ភាគីខាងរថយន្តដឹកខ្សាច់មិនទាន់យល់ព្រមនោះឡើយព្រោះការទាមទាសំណងនេះខ្ពស់ពេក ។ បន្ទាប់ពីទទួលបានសំណងម្ចាស់រថយន្តហាយឡិនឌ័បានយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលហើយ ចំណែករថយន្តស្តារ៉ិចនិងរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនសុខលីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយបន្តទៀត ។
សូមរំលឹកថាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០៤០នាទីព្រឹក នៅចំនុចគល់ស្ពានព្រែកសំរោងខាងកើត ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនសុខលី បើកឡើងស្ពានបានប្រហែល៥០ម៉ែត្រស្រាប់តែដាច់កាឡេបណ្តាលអោយរអិលថយក្រោយកៀរថយន្ត២គ្រឿងខ្ទេចមួយចំហៀង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
រថយន្តបង្កម៉ាកជាប្រភេទរថយន្តដឹកខ្សាច់ធន់ធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-9511ជារបស់ក្រុមហ៊ុនខ្សាចសុខលីមានទីតាំងនៅចំនុចបឹងស្នោរ សង្កាតនិរោធ ខណ្ឌច្បារអំពៅ ក្រោយបង្កហេតុ ។
រថយន្ត២គ្រឿងដែលរងនូវការខូចខាតមាន, ១-ម៉ាកហាយឡិនឌ័រពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2V-3316 ម្ចាស់រថយន្តពាក់ស័ក្តិ៤ ជាមន្ត្រីនគរបាលជាតិបំរើការនៅសាលាបណ្ឌិតសភានគរបាលជាតិនៅដីឥដ្ឋ និងមួយគ្រឿងទៀតម៉ាកស្តារ៉ិច ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2F-3319 ។
ក្រោយកើតហេតុម្ចាស់រថយន្តហាយឡិនឌ័យល់ព្រមទទួលយកសំណងភ្លាមៗដើម្បីបញ្ចប់រឿង ដោយឡែកម្ចាស់រថយន្តស្តារ៉ិចទាមទាសំណងថ្លៃពេកមិនទាន់ដោះស្រាយចេញនោះឡើយ ៕ ដោយ ៖ សណ្តោស