មរតកមនុស្សរស់ព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន ចូលមន្ទីរពេទ្យក្រោយជំងឺចាស់ធ្វើទុក្ខ

ចែករំលែក៖

ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ យិត សារិត ហៅលោកគ្រូ សសាស្ត្រាចារ្យផ្នែកល្ខោនខោលដែលគ្រានេះមានវ័យ៩១ឆ្នាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី៨ខែធ្នូនេះបន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំង។ ព្រឹទ្ធាចារ្យដែលគេឲ្យរហស័នាមថាជាស្តេចស្វាសនេះមានជំងឺប្រចាំកាយជាច្រើនមុខ ជាពិសេសជំងឺលើសឈាម សួតជាដើម ហើយពេលនេះលោកសាស្ត្រាចារ្យបាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

កូនប្រុសពៅរបស់លោក យិត សារិន បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ឪពុករបស់ខ្លួនគឺលោក យិត សារិន មានអាការៈឈឺចុកចាប់ផ្នែកស្មា និងទ្រូងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយ រហូតដល់ឈឺចុកចាប់ខ្លាំងឡើងមិនស្រាកស្រានទើបក្រុមគ្រួសារសម្រេចបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ។ ប្រភពបញ្ជាក់ថាគ្រានេះក្រុមគ្រូពេទ្យកំពុងតែពិនិត្យ និងតាមដានស្ថានភាពជំងឺ ខណៈដែលលោកព្រឹទ្ធាចារ្យមានជំងឺប្រចាំកាយជាយូរមកហើយដូចជាលើសឈាម  ហើយសួតដែលឆ្លងតាមការពិនិត្យគឺមានស្ថានភាពស្វិត ហើយជំងឺទាំងនេះធ្វើឲ្យលោកព្រឹទ្ធាចារ្យឈឺចុកចាប់ផ្នែកស្មា និងខ្នងជាខ្លាំង។ កូនប្រុសពៅលោកព្រឹទ្ធាចារ្យ បញ្ជាក់ដែរថា បច្ចុប្បន្នលោកព្រឹទ្ធាចារ្យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអគារ”ខ” បន្ទប់លេខ៧១១៤។

គួរបញ្ជាក់ដែរថា លោកព្រឹទ្ធាចារ្យយិត សារិន ហៅលោកគ្រូសមានវ័យ៩១ឆ្នាំ។ លោក បានចាប់ផ្តើមហ្វឹកហាត់ជំនាញល្ខោនខោលចាប់តាំងពីវ័យ៧ឆ្នាំមកម្ល៉េះ ហើយបើទោះបីជាធ្លាប់ឆ្លងកាត់របបច្រើនសម័យកាលក្តីក៏លោកព្រឹទ្ធាចារ្យ មិនដែលចាប់របរអ្វីផ្សេងក្រៅពីរបរជាអ្នកសិល្បៈនេះទេ។ លោកធ្លាប់បានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍តូចធំជាច្រើនរាប់មិនអស់ បូករួមទាំងការសម្តែងនៅក្នុងព្រះរាជវាំងរបស់ព្រះរាជាខ្មែរផងដែរហើយក៏ធ្លាប់ទទួលបានបណ្ណសរសើរ មេដាយ គ្រឿងឥស្សរយយសជាច្រើនរាប់មិនអស់ពីព្រះមហាក្សត្រ ប្រមុខដឹកនាំរដ្ឋាភិបាលផងដែរ។ ដ្បិតតែលោកព្រឹទ្ធាចារ្យ  យិត សារិន មានផ្ទះរស់នៅ និងមានប្រាក់ខែជាមន្ត្រីជាប់កិច្ចសន្យាក្ដី ប៉ុន្តែបញ្ជាក់ពីជីវភាពរស់នៅប្រចាំថ្ងៃលោកបានប្រាប់ថា មានការខ្វះខាតខ្លាំង ព្រោះប្រាក់បៀវត្សរ៍មិនអាចទប់នឹងការចំណាយបាន ព្រោះពេលនេះក្រៅពីចំណាយលើការហូបចុកប្រចាំថ្ងៃលោកក៏មានជំងឺបេះដូង លើសឈាម ឡើងជាតិស្ករ ដែលត្រូវព្យាបាលប្រចាំ ៕

...

img_5489 img_5517 img_5484 img_5538-copy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print