តាមការព្យាករប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែងនឹងមាន ទំនាក់ទំនងមិនល្អជាមួយចិននោះឡើយ ហើយអាចបង្កឲ្យមានវិវាទកាន់តែខ្លាំង ឡើងរវាងប្រទេសចិននឹងអាមេរិកក្នុងពេល ដែល ដូណាល់ ត្រាំ បានប្រកាសថា នឹង បង្កើនទំនាក់ទំនងឡើងវិញជាមួយប្រទេស ក្នុងតំបន់អាស៊ីក្នុងនោះមានហ្វុីលីពីនផងដែរ។
ប្រសិនបើលោក ដូណាល់ ត្រាំ បានធ្វើដូចអ្វីដែលបានប្រកាសក្នុងពេលឃោសនាបោះឆ្នោតនោះសង្គ្រាមអាចកើតឡើងនៅក្នុងតំបន់អាស៊ីទៅវិញទេ មិនមែនកើតឡើង នៅតំបន់អឺរ៉ុបរវាងរុស្ស៊ីនឹងណាតូឡើយ។ នៅពេលខ្លីខាងមុខណាតូនិងរុស្ស៊ីមាន ទំនាក់ទំនងល្អប្រសើរនឹងគ្នាក្រោយ ដូ ណាល់ ត្រាំ កាន់តំណែង។ ដូច្នេះនៅតែ ចិនប៉ុណ្ណោះដែលអាចប្រឈមមុខតានតឹង ហើយអាចផ្ទុះសង្គ្រាមគ្រប់ពេល។
កន្លងមកអាមេរិកបានប្រកាសថា នឹង ផ្តល់អាវុធការពារដ៏ទំនើបនិងឆ្លាតវៃបំផុត Aegis រួមទាំងនាវាបំពាក់មីស៊ីល៣គ្រឿង KDX ឲ្យទៅកូរ៉េខាងត្បូង និងជប៉ុន។ សកម្ម ភាពខាងលើរបស់អាមេរិកកើតឡើងក្រោយ ពេលដែលចិនបានប្រកាសឲ្យពលរដ្ឋត្រៀម លក្ខណៈធ្វើសង្គ្រាមបរមាណូ។
កន្លងមកជប៉ុនមាននាវាចម្បាំង៤គ្រឿង គឺប្រភេទ Kongo ២គ្រឿង និង Atago ២ គ្រឿងបំពាក់ប្រព័ន្ធមីស៊ីលការពារ Aegis ។ តាមការប្រកាសកាលពីថ្ងៃទី១៥ ខែសីហា ក្រុមហ៊ុនផលិតអាវុធការពារជាតិ Lockheed Martin របស់អាមេរិកបានឲ្យដឹងថា «ប្រព័ន្ធមីស៊ីលការពារប្រភេទ Aegis បានដាក់នៅលើនាវា៣គ្រឿងរបស់កូរ៉េខាង ត្បូងប្រភេទ Sejong ជាប្រភេទនាវាចម្បាំង ស្វ័យប្រវត្តិអាចបាញ់មីស៊ីលបុកប្រឆាំងនាវាមុជទឹកនិងមីស៊ីលនៅលើអាកាស និង លើដីបានយ៉ាងល្អ។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ទៀតថា នឹងផ្តល់នាវាចម្បាំងបន្ថែមពីរគ្រឿងទៀត បំពាក់មីស៊ីល Aegis ចូលរួមជាមួយកង ពលនាវាចម្បាំងជប៉ុនដែលមាននាវា៦គ្រឿង បំពាក់មីស៊ីលប្រភេទនេះ។
ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបបំផុតរបស់ អាមេរិកត្រូវបានបំពាក់ឲ្យប្រទេសទាំងពីរដើម្បីទប់ស្កាត់ពេលមានសង្គ្រាមកើតឡើង អាចការពារបានគ្រប់ពេលវេលាដោយមីស៊ីលសត្រូវមិនអាចបាញ់ចូលទឹកដីប្រទេស ទាំងពីរបានឡើយ។ ជាមួយនឹងការបំពាក់ មីស៊ីលខាងលើបានធ្វើឲ្យចិនឈរ និងអង្គុយ មិនស្ងៀមឡើយដោយព្រួយបារម្ភថា មីស៊ីល ទំនើបៗរបស់ចិននឹងក្លាយជាអាវុធឥត ប្រយោជន៍ពេលបាញ់ទៅត្រូវមីស៊ីលទាំងនោះកម្ទេចចោលមួយរំពេច។
មីស៊ីលការពារ Aegis ត្រូវបានគេចាត់ ទុកថា ជារនាំងការពាររឹងមាំបំផុតនៅលើ ពិភពលោកត្រូវបានគេឲ្យឈ្មោះថា ជា «បេះដូង» នៃមីស៊ីលការពារទាំងអស់លើ លោកដែលអាមេរិកបានបង្កើតឡើង។ ទាំង នោះហើយអាមេរិកមិនដែលខ្វល់ខ្វាយពី មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ របស់ប្រទេសសត្រូវនោះឡើយ។
ការបំពាក់មីស៊ីលខាងលើទៅឲ្យជប៉ុន និងកូរ៉េខាងត្បូងដោយសារតែចិនបាន គំរាមធ្វើសង្គ្រាមបរមាណូនៅក្នុងតំបន់។ កន្លងមកថ្មីៗរដ្ឋមន្ត្រីក្រសួងការពារជាតិ ចិនលោក Liang Guanglie បានអំពាវ នាវដល់ពលរដ្ឋនៅទូទាំងប្រទេសត្រៀមលក្ខណៈសម្រាប់ «សង្គ្រាមបរមាណូនៅ ដែនសមុទ្រ»។ លោកបញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើង គ្រប់ពេលវេលា។ អ្នកឯកទេសអាមេរិក លោក James Holmes ព្រមានថា រដ្ឋាភិបាល ទីក្រុងម៉ានីល ទីក្រុងហាណូយ និងវ៉ាស៊ីន តោនមិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះព្រោះវាអាចកើតឡើងគ្រប់ពេល។
ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់ សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្តបាន ឡើយ ចិននឹងប្រែក្លាយដែនសមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនដោយស្វ័យប្រវត្តិតាមរយៈណាក៏ដោយ។
ទាំងនោះហើយបានជាអ្នកឯកទេស អាមេរិកដែលជាអ្នកការពារសេរីភាពចរា ចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនូវការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ប្រទេសក្នុងតំបន់ដែល មានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបាន ល្អិតល្អន់ពេលសង្គ្រាមកំពុងតែខិតជិតមកដល់ហើយនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី