​វិស័យ​សំណង់​នឹង​រៀបចំ​តាំងពិព័រណ៍​(CAMBUILD15)​នៅ​ខែកញ្ញា​ខាង​មុខ

ចែករំលែក៖

​ភ្នំពេញ​៖​ សម្ភារ​សាងសង់​ដូច​ជា​ ប្រព័ន្ធ​ថាមពល​ វិស្វកម្ម​អគ្គិសនី​ ប្រព័ន្ធ​ ចម្រោះ​ទឹក​ស្អាត​ ប្រព័ន្ធ​សុវត្ថិភាព​រៀប​ ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ AMB​ Events​ (Cambodia)​ Pte.Ltd​ ដោយ​មាន​ក្រុម​ ហ៊ុន​ចូលរួម​តាំង​បង្ហាញ​ប្រមាណ​ជាង​ ៣០០​ក្រុមហ៊ុន​មក​ពី​២៣​ប្រទេស​នឹង​ ត្រូវ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ឯម​ជ្ឈ​ មណ្ឌល​សន្និបាត​កោះ​ពេជ្រ​ ។​

sordara-24

​លោក​ អែន​ឌ្រូ​ សៅ​ (​ Andrew​ Siow)​ នាយក​នៃ​ក្រុមហ៊ុន​AMB​ Events​ Group​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ កាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ កន្លង​មកនេះ​ថា​ ពិព័រណ៍​ (CAMBUILD15)​នឹង​មានការ​ដាក់​ តាំង​បង្ហាញ​ពាក់ព័ន្ធ​អំពី​សំណង់​អចលន​ ទ្រព្យ​ និង​បង្ហាញ​ពី​សម្ភារ​បរិក្ខារ​ឧបករណ៍​ ការពារ​សុវត្ថិភាព​ ទឹក​ស្អាត​ ថាមពល​ និង​ម៉ាស៊ីនត្រជាក់​ឆ្នាំ​២០១៥​ដែល​មាន​លក្ខណៈ​ជា​អន្ដរជាតិ​ ហើយ​នេះ​ជា​ឆ្នាំ​ទី​៥​ ហើយ​ដែល​ក្រុមហ៊ុន​ AMB​ Events​ (Cambodia)Pte.Ltd​ បាន​រៀបចំ​ព្រឹត្ដិ​ ការណ៍​ពិព័រណ៍​នេះ​ឡើង​នៅ​ខែកញ្ញា​ ឆ្នាំ​ ២០១៥​ខាង​មុខ​ ។​ អ្នក​ទាំងអស់​ដែល​នឹង​ ចូលរួម​តាំង​បង្ហាញ​និង​ទស្សនា​ពិព័រណ៍​ នេះ​ប្រាកដជា​នឹង​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​និង​ដើម្បី​ជួយ​ជំរុញ​ការ​លក់​របស់​លោក​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ ហើយ​ក្នុង​នោះ​ដែរ​មាន​ក្រុមហ៊ុន​ជាង​ ៣០០​ក្រុមហ៊ុន​មក​ពី​២៣​ប្រទេស​រួម​មាន​ ចិន​ ឥណ្ឌា​ ម៉ា​ឡេ​ស៊ី​ តៃវ៉ាន់​ សិង្ហ​បុរី​ និង​ បណ្ដា​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត​ ។​

​សូម​បញ្ជាក់​ថា​ ជា​ការ​កត់សម្គាល់​ នៅ​រាជធានី​ភ្នំពេញ​មានការ​សាងសង់​ នូវ​អគារ​ខ្ពស់ៗ​គ្រប់​ប្រភេទ​ដូច​ជា​ អគារ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ការិយាល័យ​ ធនាគារ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ និង​អគារ​ ស្នាក់​នៅ​រួម​(​ខុន​ដូ​)​បាន​កើន​ឡើងជា​ បន្ដបន្ទាប់​ដែល​សំណង់​នេះ​មាន​លក្ខណៈ​ទំនើប​និង​ទាន់សម័យ​ហើយ​បាន​ប្រើប្រាស់​ បច្ចេកវិទ្យា​និង​សម្ភារ​បរិក្ខារ​ឧបករណ៍​ ក្នុង​ការ​សាងសង់​ទាំងអស់​សុទ្ធ​សឹង​មានគុណ​ភាពល្អ​និង​លក្ខណៈ​ទំនើប​មិន​ចាញ់​ ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត​នៅ​លើ​ពិភព​ លោក​ឡើយ​ ៕​

sordara-15

sordara-33

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print