វេទិការសាធារណៈ និងពិធីចែកអត្តសញ្ញាណប័ណ្ណ ខ្មែរជូនប្រជាពលរដ្ឋនៅ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ

ចែករំលែក៖

រាជធានីភ្នំពេញ៖ សាលាសង្កាត់ទឹកថ្លាបេីកវេ ទិការសាធារណៈ ស្តីពីភូមិ ឃុំ មានសុវត្ថិ ភាព និង ចែកអត្តសញ្ញណប័ណ្ណជូនប្រជាពលរដ្ឋក្នុង សង្កាត់ដែលមានប្រជាពលរដ្ឋចំនួន9ភូមិ មកចូលរួមកាលពីវេលាម៉ោង ២និង ៣០ នាទី ថ្ងៃទី ១២សីហា ឆ្នាំ ២០១៥ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ភូមិ សេ ប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ។

នៅក្នុងឪកាសនោះដែលមានការចូលរួមពី លោក ហ៊ុយ សេដ្ឋ ទីប្រឹក្សាក្រសួងសុខាភិបាល លោកលី សាវេត អភិបាលនៃអភិបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា លោកនាយប៉ុស្តិ៍ លោក ប្រធានមណ្ឌល និងប្រជាពលរដ្ឋចំនួន៤៧៨នាក់ទៀត។ វេទិការសាធារណៈ ផ្តោតសំខាន់់លេីភូមិ ឃុំ មាន សុវត្ថិ ភាពប្រជាពលរដ្ឋបានលើកឡើងពីទុក្ខកង្វល់ របស់ខ្លួនមាន៖

ទី១បញ្ហា សំរាម ដែលប្រជាពលរដ្ឋត្អូញត្អែថាយកតំម្លៃថ្លៃទោះប្បីផ្ទះគាត់មិនបានប្រកបមុខរបរអ្វី។ ទី២បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណមានការយឺតយ៉ាវរយ៉ះពេលយូរមានខ្លះដល់ទៅមួយឆ្នាំមិនទាន់បានផង។ ទី៣បញ្ហាភ្លើងអគ្គីសនីតចរន្តផ្ទះជួលថ្មីបញ្ហាកីឡូកើតឡើងខុសកាលពីដើម។ ទី៤ចង់អោយសមត្ថកិច្ចផ្តល់ភាពងាយស្រួលពេលដែលទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ។

ឆ្លើយតបនិងបញ្ហានេះ លោក លី សាវេត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបាលលើកឡើងថាលោកទទួលយកបញ្ហាទាំងអស់ទៅពិនិត្យនិងពិក្សារកដំណោះស្រាយជូនពលរដ្ឋគ្រប់ៗគ្នា។ជាចុងបញ្ចប់លោកមេភូមិទាំង09ក្នុងសង្កាត់ទឹកថ្លា បានចែក ជូនអត្តសញ្ញាណប័ណ្ណថ្មីដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិនិមួយៗ និងផ្តាំផ្ញេីអោយបងប្អូនទុក ដាក់អោយបានត្រឹមត្រូវជៀសវាងការបាត់បង់ ៕


  

...

ដោយ៖ តុង សីហា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print