ភ្នំពេញ៖ សម្ភារសាងសង់ដូចជា ប្រព័ន្ធថាមពល វិស្វកម្មអគ្គិសនី ប្រព័ន្ធ ចម្រោះទឹកស្អាត ប្រព័ន្ធសុវត្ថិភាពរៀប ចំឡើងដោយក្រុមហ៊ុន AMB Events (Cambodia) Pte.Ltd ដោយមានក្រុម ហ៊ុនចូលរួមតាំងបង្ហាញប្រមាណជាង ៣០០ក្រុមហ៊ុនមកពី២៣ប្រទេសនឹង ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅឯមជ្ឈ មណ្ឌលសន្និបាតកោះពេជ្រ ។
លោក អែនឌ្រូ សៅ ( Andrew Siow) នាយកនៃក្រុមហ៊ុនAMB Events Group បានមានប្រសាសន៍នៅក្នុងសន្និសីទ កាសែតកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះថា ពិព័រណ៍ (CAMBUILD15)នឹងមានការដាក់ តាំងបង្ហាញពាក់ព័ន្ធអំពីសំណង់អចលន ទ្រព្យ និងបង្ហាញពីសម្ភារបរិក្ខារឧបករណ៍ ការពារសុវត្ថិភាព ទឹកស្អាត ថាមពល និងម៉ាស៊ីនត្រជាក់ឆ្នាំ២០១៥ដែលមានលក្ខណៈជាអន្ដរជាតិ ហើយនេះជាឆ្នាំទី៥ ហើយដែលក្រុមហ៊ុន AMB Events (Cambodia)Pte.Ltd បានរៀបចំព្រឹត្ដិ ការណ៍ពិព័រណ៍នេះឡើងនៅខែកញ្ញា ឆ្នាំ ២០១៥ខាងមុខ ។ អ្នកទាំងអស់ដែលនឹង ចូលរួមតាំងបង្ហាញនិងទស្សនាពិព័រណ៍ នេះប្រាកដជានឹងទទួលបានព័ត៌មានស្ដីពីគម្រោងអភិវឌ្ឍន៍ថ្មីៗនិងដើម្បីជួយជំរុញការលក់របស់លោកអ្នកឱ្យកាន់តែប្រសើរ ហើយក្នុងនោះដែរមានក្រុមហ៊ុនជាង ៣០០ក្រុមហ៊ុនមកពី២៣ប្រទេសរួមមាន ចិន ឥណ្ឌា ម៉ាឡេស៊ី តៃវ៉ាន់ សិង្ហបុរី និង បណ្ដាប្រទេសដទៃជាច្រើនទៀត ។
សូមបញ្ជាក់ថា ជាការកត់សម្គាល់ នៅរាជធានីភ្នំពេញមានការសាងសង់ នូវអគារខ្ពស់ៗគ្រប់ប្រភេទដូចជា អគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ធនាគារ ផ្សារទំនើប សណ្ឋាគារ និងអគារ ស្នាក់នៅរួម(ខុនដូ)បានកើនឡើងជា បន្ដបន្ទាប់ដែលសំណង់នេះមានលក្ខណៈទំនើបនិងទាន់សម័យហើយបានប្រើប្រាស់ បច្ចេកវិទ្យានិងសម្ភារបរិក្ខារឧបករណ៍ ក្នុងការសាងសង់ទាំងអស់សុទ្ធសឹងមានគុណភាពល្អនិងលក្ខណៈទំនើបមិនចាញ់ ប្រទេសអភិវឌ្ឍន៍ដទៃទៀតនៅលើពិភព លោកឡើយ ៕
ដោយ៖ ស ដារ៉ា