អភិបាលខេត្តរតនគិរីចុះពិនិត្យតំបន់ធារាសាស្ត្រអូរពូល ក្នុងស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរធនធានទឹក និងប្រធានមន្ទីរកសិកម្ម រួមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួន កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតំបន់ធារាសាស្ត្រមួយកន្លែង ក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឲ្យដឹងថា តំបន់ធារាសាស្ត្រអូរពូលនេះសាងសង់ឡើងក្នុងឆ្នាំ២០១៣ ដោយចំណាយថវិកាជាង១លានដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាល។

តំបន់ធារាសាស្រ្តនេះមានសក្តានុពលស្រោចស្រពផ្ទៃដីស្រែវស្សាបានចំនួន៧០០ហិកតា និងស្រោចស្រពផ្ទៃដីស្រែប្រាំង២០០ហិកតា។

លោកប្រធានមន្ទីរបានបន្តថា បន្ទាប់ពីការសាងសង់រួចប្រជាពលរដ្ឋក្នុងភូមិខាងលើបានងាកមកធ្វើស្រែបានមួយចំនួនធំហើយ។

លោក ថង សាវុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរជំនាញដែលបានខិតខំកសាងតំបន់ធារាសាស្ត្រមួយនេះប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ លោកអភិបាលខេត្តបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវចលនាប្រជាពលរដ្ឋដែលមានដីស្រែនៅតំបន់នេះឲ្យងាកមកធ្វើស្រែឲ្យអស់ផ្ទៃដីដែលមាន ដើម្បីកាត់បន្ថយការធ្វើចំការពនេចរក៏ដូចកាត់បន្ថយការពឹងពាក់អាស្រ័យផលធនធានធម្មជាតិផងដែរ។

លោក ថង សាវុន សង្ឃឹមថា តាមរយៈសក្តានុពលនៃតំបន់ធារាសាស្ត្រអូរពូលនេះ ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចចារ៉ាយក្នុងភូមិឃុំខាងលើ និងមានជីវភាពធូធារជាងមុន៕

rt4 rt rt5 rt2 rt3 rt1

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print