ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ ខណៈរើផ្ទះលើកដែក ទៅប៉ះនឹងខ្សែកាប្លិ៍ភ្លើង បណ្តាលឲ្យឆក់ដួលសន្លប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចនៅផ្ទះជនរងគ្រោះ ស្តិតនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
យោងតាមរបាយការណ៍នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភ្លើងឆក់មាន ឈ្មោះ ទុយ សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាង លើ មុខរបរជាងផ្សារដែក។
ប្រភពបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានរុះរើដំបូងផ្ទះ ហើយបានលើកដែកទៅ ប៉ះនឹងខ្សែកាប្លិ៍ភ្លើងបណ្តាលឲ្យឆក់រងរបួសធ្ងន់ធ្ងរ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។
គួរក្រើនរំឭកថា ការសាងសង់ផ្ទះ មេត្តាសាងសង់ឲ្យ ឃ្លាតឆ្ងាយពីបង្គោលខ្សែភ្លើង ជៀសវាងហានិភ័យកើតឡើងជាយថាហេតុ ៕ វុទ្ធឦសាន