ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្ទើរដាច់ដៃខាងស្តាំម្ខាង ហើយដួលសន្លប់ស្តូកស្តឹង ដោយសារតែជនមិនស្គាល់មុខម្នាក់ប្រើកាំបិតកាប់ទាំងកម្រោល ត្រូវបានសង្ស័យជារឿងគំនុំ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្តុបត្រឡោកបែក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់អាយុជាង២០ឆ្នាំ សម្បុរខ្មៅស្រអែមស្លៀកខោខ្មៅជើងវែង ពាក់អាវសឆ្នូតដៃវែង បានដើរតាមផ្លួវ៥៩៨ ពីត្បូងទៅជើងដោយដៃម្ខាងត្រូវគេកាប់ស្ទើរដាច់ខាងស្តាំទាំងមូលមានឈាមហូរកខ្លាក់មិនដឹងជាមានរឿងអ្វី ស្រាប់តែដើរមកដល់ក្បែរខារ៉ាអូខេ Best Star ក៏ដួលសន្លប់បាត់បង់ស្មារតីស្តូកស្តឹងនៅនិងកន្លែងសង្ស័យជារឿងករណីគំនុំកាប់សម្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយធ្វើការទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕
...
ដោយ៖ ស តារា