អ្នកឯកទេសសេដ្ឋកិច្ចមកពីមហាវិទ្យាល័យ Havard ដែលទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចសាស្ត្រាចារ្យ Oliver Hart បានបញ្ជាក់ថា អឺរ៉ុបគួរតែសម្រេចទុក ឲ្យសមាជិកទាំងអស់ជាអ្នកសម្រេចមិន ត្រូវប្រមូលផ្តុំអំណាចនោះឡើយ។
លោក Oliver hart បញ្ជាក់ទៀតថា អឺរ៉ុប បានដើរហួសព្រំដែននៅក្នុងអំណាចប្រមូល ផ្តុំ ហើយបើទីក្រុងប្រ៊ុចសែលបោះបង់ចោល គំនិតនេះអឺរ៉ុបអាចនឹងស្ថិតស្ថេរបានផ្ទុយទៅវិញ ប្រសិនបើមិនអនុវត្តិបែបនេះទេ នឹងបរាជ័យជាមិនខាន។
លោក Oliver hart បានបញ្ជាក់ថា ប្រទេសជាសមាជិកអឺរ៉ុបចំនួន២៨ប្រទេស មិនមានទស្សនៈនយោបាយដូចគ្នា ហើយការបង្ខំឲ្យប្រទេសតូចតាចធ្វើតាមគឺជា កំហុសដ៏ធំ។
តាមប្រសាសន៍លោក Oliver hart សភាអឺរ៉ុបគួរតែផ្តល់សិទ្ធិអំណាចឲ្យទៅ ប្រទេសជាសមាជិកជាអ្នកសម្រេចវិញនូវ វិស័យសំខាន់ៗរបស់ខ្លួនក្នុងនោះមាន សេរីភាពពាណិជ្ជកម្ម និងសេរីភាពចុះឡើង របស់ពលរដ្ឋ។
លើសពីនេះទៅទៀតលោក Oliver hart ក៏បានលើកឡើងពីប្រាក់អឺរ៉ុបគឺជា ការខុសឆ្គង ហើយនៅពេលអនាគតអឺរ៉ុបនៅតែមិនបោះបង់នយោបាយចាយប្រាក់ រួមអឺរ៉ូទេនោះនឹងជួបផលលំបាកកាន់តែច្រើន។ លោកបានវាយតម្លៃថា អង់គ្លេស គឺជាប្រទេសឆ្លាតវៃបំផុតដែលមិនចូលរួមនូវក្នុងការចាយប្រាក់អឺរ៉ូរួមនោះធ្វើឲ្យ ប្រទេសនេះមិនជួបនៅបញ្ហាដូចសមាជិកប្រទេសអឺរ៉ូហ៊្សូន៕
ប្រែសម្រួល៖ ម៉ែវ សាធី