អ្នកម៉ៅការផ្សារកំពង់ពពិលបង្ហូរទឹកសម្អុយចូលដីលំនៅឋានប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារកំពង់ពពិលដែលស្ថិតក្នុងភូមិកំពង់ ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្ត ព្រៃវែងបានប្រតិកម្មចំពោះអ្នកម៉ៅការ ភាស៊ីផ្សារ និងអាជ្ញាធរ ដែលមិនរកដំណោះ ស្រាយរឿងបង្ហូរទឹកស្អុយចូលដីរបស់ពួកគាត់ ។

ប្រជាពលរដ្ឋអះអាងថា ផ្សារកំពង់ ពពិលនេះ ឈ្មួញដែលវិនិយោគទទួលម៉ៅការយកលុយភាស៊ី មានរយៈពេល២០ឆ្នាំ ហើយ ដើម្បីអភិវឌ្ឍផ្សារ និងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ដូចជាសង់តូបថ្មីឲ្យមានស្តង់ដារជូនអាជីវករធ្វើផ្លូវនិងប្រព័ន្ធលូជាដើម ។

ជាក់ស្ដែងការវិនិយោគនេះធ្វើឲ្យពល រដ្ឋរស់នៅជុំវិញជិតផ្សារក្ដៅក្រហាយ ព្រោះថៅកែផ្សារបានបង្ហូរទឹកស្អុយចូលដីគាត់ ហើយអាជីវករខ្លះ ក៏មានប្រតិកម្មដែរថា អ្នកម៉ៅការភាស៊ី មិនធ្វើលូបង្ហូរទឹកស្អុយ សោះបណ្តោយឲ្យហូរចូលដីគេទៀត ។

លោកស្រី ស្រីុមួយ អាយុ៥០ឆ្នាំ រស់ នៅខាងកើតផ្សារកំពង់ពពិលបានកើត ទុក្ខមិនសុខចិត្ត ដោយចោទប្រកាន់លើ អាជ្ញាធរ និងអ្នកម៉ៅការភាស៊ីផ្សារថាបានឃុបឃិតគ្នាជាប្រពន្ធ័យកចំណេញខ្លួនឯង តែឲ្យខូចប្រយោជន៍ប្រជាពលរដ្ឋ ធ្វើលូ បង្ហូរទឹក ស្អុយចេញពីបង្គន់ ហូរចូលដីគាត់ និងដីអ្នកជិតខាងទៀត បណ្ដាលឲ្យជះក្លិន ស្អុយ និងធ្វើឲ្យរលួយដំណាំដែលនៅ ក្រោយផ្ទះរបស់គាត់ទៀតផង ។

លោកស្រីបន្តថា គាត់និងពលរដ្ឋផ្សេង ទៀតធ្លាប់បានប្រាប់ទៅអាជ្ញាធរច្រើនដងហើយ តែខាងអាជ្ញាធរមិនមានដំណោះស្រាយសោះ ធ្វើឲ្យពួកគាត់ឈឺចាប់ណាស់ តែមិនដឹងធ្វើម៉េច ។

លោក អ៊ុច សយ មេឃុំកំពង់ពពិល បានឲ្យប្រជាពលរដ្ឋដឹងថា រឿងទឹកស្អុយ នោះ គឺមានមែនតែវាបែកលូហូរចូល ទៅទេ មិនមែនបង្ហូរដាក់ចូលដីគាត់ឡើយ ណាមួយមេឃភ្លៀងរហូតចាំមើលខែប្រាំង ទើបដោះស្រាយចេញ។ លោកបានបន្តថា ឯរឿងភាស៊ីទិញលក់ប៉ុន្មាននោះ លោកមិន ដឹងទេ ខណៈនេះអ្នកម៉ៅការលក់បន្តឲ្យគេនោះមិនបានធ្វើកិច្ចសន្យាឲ្យអាជ្ញាធរដឹងឮឡើយ ។

នគរដ្រេហ្គន មិនអាចសុំការបភ្លឺពីលោក យស ស៊ីណាត ជាអ្នកម៉ៅការភាស៊ី និងជា អភិបាលរងស្រុកពារាំងបាននៅឡើយទេ ៕  ដោយ ៖ ហេង នរិន្ទ្រ

...

playveng-1 playveng-3 playveng-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print