ដូណាល់ ត្រាំ ឈរលំដាប់ទីពីរបន្ទាប់ពី ពូទីន នៅក្នុងបញ្ជីមេដឹកនាំដែលមានឥទ្ធិពលបំផុត

ចែករំលែក៖

ប្រធានាធិបតី ពូទីន ស្ថិតនៅកំពូល តារាងនៃបុគ្គលដែលមានអំណាចបំផុតលើពិភពលោករបស់ទស្សនាវដ្តី Forbes បន្ទាប់បមកគឺប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ ដែលទើបតែបង្ហាញខ្លួននៅក្នុងឆាកនយោបាយក៏ក្លាយជាបុគ្គលដែលមានអំណាចខ្ពស់បំផុតទីពីរលើពិភព លោក។ ចំណែកប្រធានាធិបតីជិតចប់ អាណត្តិលោក អូបាម៉ា ឈរលំដាប់ទី៤៨ ឯណោះ។

នៅក្នុងប្រតិទិនឆ្នាំ២០១៧ រូបភាព លោក ពូទីន ត្រូវបានគេបោះនៅលើប្រតិ ទិនដែលមានរូបលោកឱបសត្វឆ្មាន ឆ្កែ ជិះសេះជាដើម បានលក់ដាច់យ៉ាងខ្លាំង នៅក្នុងប្រទេសរុស្ស៊ីនាពេលចូលឆ្នាំថ្មីជិតមកដល់។

១-លោក ពូទីន ប្រធានាធិបតីរុស្ស៊ី៖

ទស្សនាវដ្តី Forbes អាមេរិកបានប្រកាស ជាប្រចាំឆ្នាំបង្ហាញឲ្យឃើញថា បុគ្គលដែល មានអំណាចបំផុតលើពិភពលោកគឺលោក ពូទីន ស្ថិតនៅកំពូលតារាង៤ឆ្នាំជាប់គ្នា។ ទស្សនាវដ្តីខាងលើបានវាយតម្លៃថា បញ្ហា នៅក្នុងប្រទេសស៊ីរីការបោះឆ្នោតអាមេរិក និយាយរួមគឺអ្វីដែលលោកពូទីនបានលើកឡើងគឺលោកធ្វើបានសម្រេចទាំងអស់។ ទាំងនោះហើយទើបលោកសាកសមជា បុគ្គលមានអំណាចបំផុតលើពិភពលោក។

ទី២-ប្រធានាធិបតីថ្មីអាមេរិក ដូណាល់ ត្រាំ

ស្ទើរតែមិនគួរឲ្យជឿតំណែងបុគ្គល ដែលមានឥទ្ធិពលបំផុតទីពីរបានមកលើលោក ដូណាល់ ត្រាំ ដែលជាបុគ្គលទើបតែបង្ហាញខ្លួននៅក្នុងឆាកនយោបាយមិនទាន់ក្លាយជាប្រធានាធិបតីផងនោះ។ កាល ពីឆ្នាំ២០១៥ លោក ដូណាល់ ត្រាំ ស្ថិតនៅ ក្នុងលំដាប់ទី៧២ ពេលនេះឈានឡើង លំដាប់ទី២ ក្រោយពេលលោកទទួលបានជ័យជម្នះមិននឹកស្មានដល់នៅក្នុងការបោះឆ្នោតកន្លងមក។

កន្លងមកថ្មីៗទស្សនាវដ្តី Times ក៏ បានជ្រើសរើសលោក ត្រាំ គឺជាបុគ្គល ប្រចាំឆ្នាំផងដែរ។ ចំណែកលោក អូបាម៉ា ដែលស្ថិតនៅលំដាប់ទីពីរកាលពីឆ្នាំ២០១៥ ពេលនេះធ្លាក់ទៅដល់លេខ៤៨ក្នុងចំណោម បុគ្គលមានឥទ្ធិពលលោកទាំង១០០នាក់។

ទី៣-លោកស្រី Angela Merkel នាយក រដ្ឋមន្ត្រីអាល្លឺម៉ង់

បុគ្គលដែលមានសិទ្ធិអំណាចទី៣បានទៅលើលោកស្រី មែរគែល ដោយសារតែលោកស្រីមានឥទ្ធិពលបំផុតនៅក្នុងតំបន់អឺរ៉ុប និងនៅជុំវិញពិភពលោក។ លោកស្រី ត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃ វិស័យសេដ្ឋកិច្ចអឺរ៉ុប ។ កន្លងមកទស្សនាវដ្តី Forbes ក៏បានចាត់ទុកលោកស្រីគឺជាស្ត្រីដែលមានឥទ្ធិពលបំផុតទី១ លើពិភព លោក។

ទី៤-ប្រធានាធិបតីចិនលោក ស៊ី ជីន ពីង

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ស្ថិតនៅលំដាប់ទី៤ជាបុគ្គលដែលមានឥទ្ធិពលបំផុតដោយសារតែលោកបានអនុវត្តគោលនយោបាយតឹងតែង ពិសេសគឺកម្ចាត់អំពើពុករលួយជាប្រព័ន្ធដោយមិនរើសមុខ។ អ្វីដែលធ្វើឲ្យលោក ស៊ី ជីនពីង កាន់តែមានអំណាចនោះគឺវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងដែលលោកបញ្ជូនកម្លាំងទាហានមកគ្រប់គ្រងនៅទីនោះនិងបង្កើតកោះសិប្បនិមិត្តធ្វើជាទីតាំងយោធារបស់ ខ្លួន បានធ្វើឲ្យអាមេរិកនិងប្រទេសក្នុងតំបន់ ព្រួយបារម្ភយ៉ាងខ្លាំង។

ទី៥-សម្តេចសង្ឃង ប៉ាប Francis

សម្តេចសង្ឃកាតូលិកគឺជាបុគ្គលដែលមានអំណាចទី៥លើពិភពលោក ដោយលោកមានឥទ្ធិពលទៅលើសាសនិកគ្រឹស្តជាង១ពាន់លាននាក់ជុំវិញពិភពលោក។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្ម ភាពមនុស្សធម៌ ជុំវិញពិភពលោក។

ទី៦-លោកស្រី Janet Yellen ប្រធាន មូលនិធិ Fed

នៅក្នុងបញ្ជីបុគ្គលដែលមានឥទ្ធិពល បំផុតលើពិភពលោកឆ្នាំនេះមាន ស្ត្រីដល់ទៅ២នាក់ស្ថិតនៅក្នុងចំណោមមនុស្ស ១០នាក់មានឥទ្ធិពលបំផុតគឺលោកស្រី Janet Yellen ប្រធានមូលនិធិ សហរដ្ឋអាមេរិក Fed លោកស្រីគឺជាមេដឹកនាំខ្ពស់បំផុតនៅក្នុង Fed។

ទី៧-លោក Bill Gate

មហាសេដ្ឋីពិភពលោកលោក ប៊ីល ហ្គែត ស្ថិតនៅក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុត ដោយសារលោកមានបុគ្គលិកជាច្រើននាក់ មកពីជុំវិញពិភពលោកធ្វើការនៅក្រុមហ៊ុន microsoft របស់លោក។ អ្នកជំនាញអាយធី ភាគច្រើនគឺលោកទិញយកទៅបម្រើការនៅក្នុងក្រុមហ៊ុនរបស់លោកជាមួយនឹងប្រាក់ខែខ្ពស់។

ទី៨-ប្រធានក្រុមហ៊ុន Google

អគ្គនាយកក្រុមហ៊ុនរុករកលើបណ្តាញ Google លោក ddLarry Page ឈរលំដាប់ ទី៨ នៅក្នុងបញ្ជីរបស់ Fobes ។ ពលរដ្ឋជុំវិញ ពិភពលោករាប់រយលាននាក់បានប្រើប្រាស់ បណ្តាញរុករករបស់លោក។

ទី៩-នាយករដ្ឋមន្ត្រីឥណ្ឌា

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra modi ស្ថិតនៅលំដាប់ទី៩ ដោយសារតែ លោកមានសកម្មភាពជាច្រើនជុំវិញពិភពលោក។ លោកបានជំរុញឲ្យមានការដោះស្រាយវិបត្តិនៅសមុទ្រចិនភាគខាងត្បូងដោយមិនប្រើហិង្សា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះលោកបានចំណាយប្រាក់ជាច្រើនក្នុងការទិញអាវុធការពារជាតិក្នុង ឆ្នាំ២០១៦។

ទី១០-អ្នកបង្កើតហ្វេសប៊ុក Mark Zukerberg

ម្ចាស់បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកលោក Mark Zukerberg ស្ថិតនៅក្នុងចំណោមបុគ្គលមានឥទ្ធិពលទី១០លើពិភពលោកដោយសារតែលោកបានទាក់ទាញមនុស្សរាប់រយលាននាក់ប្រើ ប្រាស់បណ្តាញរបស់លោក។

នៅក្នុងបញ្ជីឈ្មោះឆ្នាំនេះមានបុគ្គលប្លែកៗជាច្រើន ស្ថិតនៅក្នុងបញ្ជី១០រូប ពិសេសគឺមានស្ត្រីដល់ទៅពីររូប។ អ្វីដែល ចាប់អារម្មណ៍នោះគឺលោក ដូណាល់ ត្រាំ ឈរលំដាប់ទីពីរ ដោយសារតែក្រោយ ពេលលោកជាប់ឆ្នោតភ្លាមស្ថានភាពពិភពលោកក៏បានប្រែប្រួលមិនតិចឡើយ។ ប្រទេសជាច្រើនព្រួយបារម្ភពីគោលនយោយ បាយខុសប្រក្រតី និងប្រទេសមួយចំនួនទៀតសប្បាយចិត្តពេលលោកជាប់ឆ្នោត ក្នុងនោះមានរុស្ស៊ីជាដើម៕

trump-putin-4 trump-putin-1 trump-putin-2 trump-putin-3 trump-putin-2 trump-putin-4 trump-putin-5 trump-putin-6 trump-putin-3 trump-putin-7

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print