កម្លាំងអាវុធហត្ថខេត្តពោធិសាត់សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់រថយន្តយីឌុបដឹកឈើរាជថ្កុល(ឈើម្រេញ)ល្មើសច្បាប់បានមួយគ្រឿងនិងឃាត់ខ្លួនមនុស្សម្នាក់

ចែករំលែក៖

ខេត្តពោធិសាត់៖ ឈើប្រភេទហាមឃាត់រាជថ្កុល(ឈើម្រេញ)មួយរថយន្តយីឌុបដែលឈ្មួញគឃ្លើននិងច្បាប់ដឹកជញ្ជូនដោយគ្មានលិខិតអនុញាតិពីរដ្ឋបាលព្រៃឈើត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិសាត់សហការជាមួយកម្លាំងក្រុមការងារស្រាវជ្រាវព័ត៍មាន និងបង្ក្រាបទល្មើសព្រៃឈើនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់ក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែង កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចស្រុកក្រគរ ខេត្តពោធិសាត់។
សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តយីឌុបដឹកឈើម្រេញនេះត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិសាត់ ដើម្បីអោយខាងជំនាញរដ្ឋបាលព្រៃឈើចូលរួមធ្វើការវាស់វែងពិនិត្យរួមគ្នានៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦តាមនិីតិវិធីចាត់ការបន្តកសាងសំណុំរឿងទៅសាលាដំបូងខេត្ត។
សមត្ថកិច្ចបន្តថា៖ មនុស្សម្នាក់ក៏ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរ ដើម្បីឈានដល់ការស្វែងរកមេក្លោងកាប់បំផ្លាញ និងដឹកជញ្ជូនឈើដ៏កម្រ ហើយច្បាប់ហាមឃាត់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ប្រភពពីឈ្មួញខ្លះបង្ហើបថា៖ មេក្លោងរកសុីប្រមូលទិញឈើពីការកាប់បំផ្លាញនៅតំបន់ខេត្តពោធិសាត់ ខេត្តកោះកុងគឺមានឈ្មោះ ង៉ោ ម៉ៅ ហើយរថយន្តដឹកឈើនេះក៏ជារបស់ឈ្មួញរូបនេះដែរ ដូច្នេះសមត្ថកិច្ចងាយស្រួលនឹងបន្តនីតិវិធីរកពីសាវតាជនល្មើសនេះផងដែរយកមកផ្តន្ទាទោសអោយខានតែបាន ៕    ដោយ៖ សុខ ខេមរា

16-12-201-22 16-12-201-26 16-12-201-27 16-12-201-24 16-12-201-25 16-12-201-29 16-12-201-23

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print