ភ្នំពេញ : ខណៈមេឃកំពុងមានភ្លៀងរថយន្តម៉ាកឡិចស៊ីស RX ៣០០ មួយគ្រឿងសង្ស័យតែម្ចាស់ស្រវឹងទើបបើករថយន្តរ៉េចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវរងការខូចខាតរថយន្តធ្ងន់ធ្ងរទៅមុខលែងរួច តែសំណាងល្អម្ចាស់រថយន្តមិនមានរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសមះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុខណះមេឃកំពុងតែភ្លៀងខ្លាំងមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX ៣០០ ពណ៍សពាក់ស្លាកលេខភ្នំពេញ2AH 6825 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមានភ្លៀងខ្លាំងផងនោះទើបម្ចាស់រថយន្តហើយសង្ស័យម្ចាស់ស្រាវឹងស្រាថែមទៀតនោះទើបរ៉េចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខនិងផ្ទុះពោងការពារទៀតផងចំណែកក្បាលនាគថ្មពុះចែកទ្រូងផ្លួវវិញគ្រាន់តែវៀចចេញពីទ្រង់ទ្រាយដើមតែប៉ុនោះ ។
ក្រោយពេលកើតហេតុដោយសារតែសមត្ថកិច្ចមិនទាន់មកអន្តរាគមន៍នៅនិងកន្លែងកើតហេតុបុរសជាម្ចាស់រថយន្តរួមជាមួយអ្នករួមដំណើរបានចេញមកទាំងសភាពឈរមិននឹង នាំគ្នឡើងកាត់ស៊ីគេចខ្លួនបាត់ទុកតែរថយន្តនៅរចាំជំនាញចរាចរណ៍រាជធានីមកស្ទូវរថយន្តបង្កយកទៅរក្សាទុកនៅការិយា័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ តុង សីហា