រថយន្តបាឡែនដឹកឈើប្រណីតមួយគ្រឿងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកលំផាត់អត់បង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តបាឡែនពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២L.០៦៩៤ សមត្ថកិច្ចអត់ បង្ក្រាបខណៈដឹកជញ្ជូនឈើប្រណិតចេញពីភូមិក្របីជ្រំុ ស្រុកកូនមុំជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងឆ្ពោះចូលក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ដោយឆ្លងកាត់មុខទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកលំផាត់រៀងរាល់ថ្ងៃ ។ ប៉ុន្តែលោកនាយផ្នែករដ្ឋបាលព្រៃឈើ ហុង សុវណ្ណារាន គ្រប់គ្រងចំនួន៣ស្រុក ដូចជាស្រុកកូនមុំ ស្រុកលំផាត់ នឹង ក្រុងបានលុង អត់បង្ក្រាបរថយន្តបាឡែនមួយគ្រឿងនេះ សង្ស័យមានអីៗទេដឹង ។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នៅវេលាម៉ោង៦នឹង៣០នាទីព្រឹក រថយន្តបាឡែនខាងលើដឹកជញ្ជូនបទល្មើសឈើប្រណិតពេញមួយរថយន្តមានយុវជនស្ទាវចំនួន៣នាក់អង្គុយក្នុងរថយន្តដឹកចេញពីភូមិឃុំខាងលើ សំដៅទៅក្រុងបានលុងយ៉ាងរលូនពុំមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើចេញមកបង្ក្រាបនោះឡើយ។

ជុំវិញករណីនេះសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងលោក លី សុផាន នគរដ្រេហ្គន ទូរស័ព្ទពន្យល់ រឿងមិនចាប់រថយន្តនេះ តែមិនលើកទូរស័ព្ទ ៕ វុទ្ធឦសាន

...

16-12-201-33

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print