ចោរស្រីបន្លំ​វះលួច​យក​​កាបូបលុយត្រូវសមត្ថកិច្ចប៉ុស្តិ៍វាលវង់ឃើញទាន់ដេញ​តាម​ចាប់​ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍វាលវង់ដេញតាមទាន់ចាប់ចោរស្រីម្នាក់បន្លំវះលួចយកលុយនៅក្នុងថង់ ពីស្រីម្នាក់បានសម្រេចតែត្រូវសមត្ថកិច្ចឃើញទាន បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារសេរីភាព តាមបណ្តោយផ្លូវលេខ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

ស្ត្រីសង្ស័យមានឈ្មោះ ចាយ លីន មានអាយុជាង៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីសង្ស័យខាងលើបានដើរចូលទៅក្នុងផ្សារហើយរកមើលទំនិញចុះឡើងៗ ហើយក៏បានដើរទៅកន្លែងលក់ត្រីមួយកន្លែងហើយបានវះថង់ដាក់ចូលក្នុងហោប៉ៅខោ ហើយបានដើរចេញទៅខាងក្រៅ ក៏ត្រូវសមត្ថកិច្ចដែលយាមនៅក្នុងផ្សារឃើញដូច្នេះក៏បានរត់ទៅដេញតាមជនសង្ស័យរហូតដល់មុខផ្សារទើបចាប់ភ្លាមៗ រួចក៏នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍វាលវង់។

បច្ចុប្បន្នស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វាលវង់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួនាំចាត់ការតាមនីតិវិធី៕

image2 image1 image3

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print