ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ ចរាចរ បើកបរមិនប្រយ័ត្នត្រូវរថយន្តកុងតឺន័រកិងខ្ទេចក្បាលកាលពីវេលាម៉ោង៩:៤០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះជិះម៉ូទូ សេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-0746 មានឈ្មោះ ឌឿន ភក្តី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោ ខេត្តស្វាយរៀង ។
រថយន្តដែលបុកជនរង គ្រោះជាប្រភេទរថយន្តកុងតឺន័រម៉ាកហ៉ីយ៉ានដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3C-0310 ក្រោយកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ ។
តាមប្រភពពត៍មានពីន គរ បាលមូលដ្ឋានបានអោយដឹងថា រថយន្តនិងម៉ូតូបើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច ទៅដល់កន្លែងកើតហេតុអ្នកបើកម៉ូតូបានបើកជែងរថយន្ត ។ ពេលបើកជែងនោះបានប៉ះ ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលបើកមកពីមុខបណ្តាលអោយដួល គ្រានោះរថយន្តទៅដល់ជាន់ហ្វ្រាំងមិនទាន់ក៍បុកស្លាប់តែម្តង ។ ក្រោយកើតហេតុអ្នក បើកបររថយន្តបានរតើគេចខ្លួនបាត់ ៕
...
ដោយ៖ សណ្តោស