សម្តេច​នាយក​រដ្ឋមន្ត្រី​ អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​១.៨៣៦​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៥​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ ភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ ។​

hun-sen

​និស្សិត​ដែល​ទទួល​បាន​សញ្ញាបត្រ​ ទាំងអស់​ រួម​មាន​និស្សិត​ជ័យ​លា​ភី​ ថ្នាក់​ បរិញ្ញាបត្រ​រង​ជំនាន់​ទី​ ៩​ ថ្នាក់​បរិញ្ញាបត្រ​ ជំនាន់​ទី​ ៧,​ ទី​ ៨​ និង​ទី​ ៩​ និង​ ថ្នាក់​បរិ​ញ្ញា​ ប​ត្រ​ជាន់ខ្ពស់​ ជំនាន់​ទី​ ៦​ និង​ទី​ ៧​ សរុប​ចំនួន​ ១.៨៣៦​ នាក់​ នារី​ ៧២៣​ នាក់​ ស្មើនឹង​ ៣៩​ ភាគរយ​ ។​

​លោកស្រី​ ទេព​ កូ​លាប​ សាកល​វិទ្យា​ធិ​ការ​ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ សាកល​ វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ គឺជា​គ្រឹះស្ថានឧត្តមសិក្សា​មួយ​ ដែល​បាន​បង្កើត​ឡើង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ លេខ​ ៥៩​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ២០០២​ ដោយ​ក្នុង​នោះ​មាន​មហាវិទ្យាល័យ​ដូច​ជា​ មហាវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ​ និង​ទេសច​ណ៍​,​ មហាវិទ្យាល័យ​ច្បាប់​ និង​សេដ្ឋកិច្ច​,​ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​គ្រប់គ្រង​ព​ត៌​មាន​វិទ្យា​,​ មហាវិទ្យាល័យ​ វិទ្យាសាស្ត្រ​អប់រំ​ និង​ថ្នាក់ក្រោយឧត្តម​ ។​

​ក្រៅពី​នេះ​ក៏​មាន​មជ្ឈមណ្ឌល​ភាសាបរទេស​ មាន​ភាសា​អង់គ្លេស​ និង​ភាសា​ជប៉ុន​ និង​ការ​បណ្ដុះបណ្ដាល​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​ រយៈពេល​ខ្លី​ និង​មធ្យម​ដូច​ជា​ គណនេយ្យ​,​ កុំព្យូទ័រ​ ហិរញ្ញវត្ថុ​ និង​ទេសចរណ៍​ជាដើម​ ។​

​លោកស្រី​សាកល​វិទ្យា​ធិ​ការ​ បាន​បន្ត​ថា​ គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ សិស្ស​ថ្នាក់​វិជ្ជាជីវៈ​ និង​និស្សិត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ សរុប​ចំនួន​ ៦.៥៨៩​ នាក់​ នារី​ ២.៥៩២​នាក់​ ក្នុង​នោះ​មាន​ថ្នាក់​បរិញ្ញាបត្រ​រង​ ថ្នាក់​បរិញ្ញាបត្រ​ និង​ថ្នាក់​បរិ​ញ្ញា​ជាន់ខ្ពស់​ ចំនួន​ ៤.៦៥២​ នាក់​ នារី​ ១.៧៧៧​ នាក់​។​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៤-២០១៥​ នេះ​ សាកលវិទ្យាល័យ​មាន​ក្រុមប្រឹក្សាភិបាល​ គណៈ​គ្រប់គ្រង​បុគ្គលិក​ និង​សាស្ត្រាចារ្យ​ សរុប​ចំនួន​ ៣០៦​ នាក់​ នារី​ ៧២​ នាក់​ និង​មាន​ សិស្ស​ថ្នាក់​វិជ្ជាជីវៈ​ និង​និស្សិត​ កំពុង​សិក្សា​ សរុប​ចំនួន​ ៦.២១៥​ នាក់​ នារី​ ២.៤៥០​ នាក់​ ក្នុង​នោះ​និស្សិត​ ថ្នាក់​បរិញ្ញាបត្រ​រង​ ថ្នាក់​ បរិញ្ញាបត្រ​ និង​ថ្នាក់​បរិ​ញ្ញា​ជាន់ខ្ពស់​ សរុប​ ចំនួន​ ៤.៨៨៧​ នាក់​ នារី​ ១.៩៨២​ នាក់​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print