ចេញពី​ក្លិប​បើករថយន្ដ​បុក​ផ្ទះ​ពល​ រដ្ឋ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​៤​នាក់

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ យ៉ាង​ហោច​បុរស​ ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​រថយន្ដ​ និង​៤​នាក់​ ទៀត​របួសធ្ងន់​ស្រាល​ដោយសារ​ករណី​ បើករថយន្ដ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ ។​

20150813_060254

​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​៤​និង​៣៤​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​-​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​ ឱ្យ​ដឹង​ថា​ រថយន្ដ​ដែល​បុក​ផ្ទះ​ប្រជា​ពល​ រដ្ឋ​ខាងលើ​នេះ​មិន​បណ្ដាល​ឱ្យ​ម្ចាស់ផ្ទះ​ រងគ្រោះថ្នាក់​នោះ​ទេ​ ប៉ុន្ដែ​ផ្ទះ​មួយ​កំណាត់​ មុខ​បាន​រង​ការ​ខូចខាត​ ហើយ​រថយន្ដ​ បង្ក​ម៉ាក​សេ​លី​កា​ គ្មាន​ស្លាក​លេខ​ ពណ៌​ ទឹកប្រាក់​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​ ។​ អ្នក​រង​របួសធ្ងន់​និង​ស្រាល​ត្រូវ​បាន​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​បាន​បញ្ជូន​បន្ដ​ទៅ​ មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​ជប៉ុន​ស្រុក​ មង្គលបុរី​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ អ្នក​ស្លាប់​ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ឈ្មោះ​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ២០​ឆ្នាំ​ រីឯ​អ្នក​រង​របួសធ្ងន់​ស្រាល​៤​នាក់​ មានឈ្មោះ​ សុខ​ ឡា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ (​របួសស្រាល​),​ ឈ្មោះ​ ជន​ ភេទ​ ប្រុស​ អាយុ​២៤​ឆ្នាំ​ (​របួសធ្ងន់​),​ ឈ្មោះ​ រតនា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ (​របួស​ ធ្ងន់​)​ និង​ឈ្មោះ​ គា​ ភេទ​ប្រុស​ អាយុ​២៥​ ឆ្នាំ​ (​របួសធ្ងន់​)​ អ្នក​ទាំង​៥​រស់នៅ​ភូមិ​-​ឃុំ​ជ្រោយ​ស្ដៅ​ ស្រុក​ថ្មគោល​ ខេត្ដ​បាត់​ ដំបង​ ។​

​បើ​តាម​នគរបាល​សន្និដ្ឋាន​ថា​ ជន​ រង​គ្រោះ​ខាងលើ​នេះ​សង្ស័យ​បើក​ក្នុង​ ស្ថានភាព​ស្រវឹង​ពេល​ចេញពី​ក្លិប​ ហើយ​ មក​ដល់​ចំណុច​កើតហេតុ​បាន​គេច​ម៉ូតូ​ ចំនួន​២​គ្រឿង​ដែល​បាន​បើក​ជែង​គ្នា​ក្នុង​ ទិស​ដៅ​បញ្ច្រាស​ ។​ ពេល​នោះ​បណ្ដាល​ ឱ្យ​រថយន្ដ​ជួប​គ្រោះថ្នាក់​នេះ​រេ​ចង្កូត​ទៅ​ បុក​រះ​បង្គោល​ចរាចរណ៍​ និង​ដើមឈើ​ រួច​បន្ដ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្ដង​ ៕​

20150813_060447

20150813_060352

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print