ពលរដ្ឋក្រីក្រជាអម្រែកដ៏ធ្ងន់សម្រាប់រដ្ឋាភិបាលចិន

ចែករំលែក៖

បច្ចុប្បន្នចិនមានពលរដ្ឋក្រីក្រមិនតិចជាង៧០លាននាក់នោះឡើយក្នុងចំណោម ពលរដ្ឋសរុបជាង១.៣០០លាននាក់នៅ ក្នុងប្រទេសចិន។ ភាពក្រីក្រទាំងនោះគឺជាហេតុផលធ្វើឲ្យប្រទេសមហាអំណាច សេដ្ឋកិច្ចទីពីរលើពិភពលោកប្រឈមមុខនឹងផលលំបាកជាច្រើនដែលមិនអាចជួយពលរដ្ឋរបស់ខ្លួនឲ្យរួចផុតពីបន្ទាត់ក្រីក្រ។

ចំណុចទាំងនោះហើយបានជាប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសថា ចាប់តាំងពីពេលនេះដល់ឆ្នាំ២០២០ នឹងមានពលរដ្ឋជាង៧០លាននាក់រួចផុតពី ភាពក្រីក្រ។ ជាប្រទេសមហាអំណាចសេដ្ឋ កិច្ចទីពីរតែចិននៅមានពលរដ្ឋក្រីក្រជាច្រើន បើប្រៀបធៀបនឹងប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៣ ទី៤លើពិភពលោក។

កម្មវិធីត្រួតពិនិត្យការលុបបំបាត់ភាពក្រីក្រត្រូវបានធ្វើឡើងចាប់ពីឆ្នាំសមាជជាតិ លើកទី១៨ នៃគណបក្សកុម្មុនីស្ដចិនដែល បានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ដោយ មានគោលដៅយកឈ្នះ និងលុបបំបាត់ភាព ក្រីក្រសម្រាប់ប្រជាជនចិនចំនួន៧០លាននាក់នៅត្រឹមឆ្នាំ២០២០។

នៅពេលនេះថ្នាក់ដឹកនាំរបស់ប្រទេស យកចិត្តទុកដាក់ខ្លាំងនិងចេះយល់ដឹងពីសុខ ទុក្ខភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្លួន។ ដូច គ្នានេះដែរ លោកប្រធានាធិបតីចិន ស៊ី ជីន ពីង បានបំពេញដំណើរទស្សនកិច្ចទៅកាន់ខេត្តចំនួន២០ក្នុងនោះមានចំនួន១៨០ភូមិ ដើម្បីតាមដាន និងត្រួតពិនិត្យមើលពីភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។

ដើម្បីតួ្រតពិនិត្យភាពក្រីក្ររបស់ប្រជាជនចិនក្នុងខេត្តចំនួន២០ និង១៨០ភូមិ ខាងលើនេះប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា “ខ្ញុំមកទីនេះ ដើម្បីពិនិត្យមើលពីការរស់នៅរបស់អ្នកពីព្រោះខ្ញុំចង់ឃើញពីស្ថានភាពរស់នៅរបស់អ្នកពិតប្រាកដ” បើទោះជាយ៉ាងណាក្ដី ប្រជាជនចិនបានសម្ដែងនូវភាពរីករាយការដែលថ្នាក់ដឹកនាំចេះយល់ដឹងពីសុខទុក្ខ និងធ្វើអ្វីៗដើម្បីការរីកចម្រើនរបស់ប្រទេស ជាតិ និងប្រជាពលរដ្ឋនោះគឺជាថ្នាក់ដឹកនាំកំពូល។

បើប្រៀបធៀបនឹងបច្ចិមប្រទេសប្រាក់ចំណូលសរុបមធ្យមរបស់ពលរដ្ឋចិនមានតិចជាងពលរដ្ឋប្រទេសលោកខាងលិច។ ចិន និងឥណ្ឌាជាប្រទេសដែលមានពលរដ្ឋក្រីក្រច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ី ដោយសារតែប្រទេសទាំងពីរមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោក៕

china-2 china-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print