ក្រុងប៉ោយប៉ែត៖ យ៉ាងហោចបុរស ម្នាក់បានស្លាប់នៅក្នុងរថយន្ដ និង៤នាក់ ទៀតរបួសធ្ងន់ស្រាលដោយសារករណី បើករថយន្ដទៅបុកផ្ទះប្រជាពលរដ្ឋ ។
ករណីខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង៤និង៣៤នាទីទៀបភ្លឺថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៥ នៅតាម បណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ- សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
នៅកន្លែងកើតហេតុសមត្ថកិច្ចបាន ឱ្យដឹងថា រថយន្ដដែលបុកផ្ទះប្រជាពល រដ្ឋខាងលើនេះមិនបណ្ដាលឱ្យម្ចាស់ផ្ទះ រងគ្រោះថ្នាក់នោះទេ ប៉ុន្ដែផ្ទះមួយកំណាត់ មុខបានរងការខូចខាត ហើយរថយន្ដ បង្កម៉ាកសេលីកា គ្មានស្លាកលេខ ពណ៌ ទឹកប្រាក់បានខូចខាតស្ទើរទាំងស្រុង ។ អ្នករងរបួសធ្ងន់និងស្រាលត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ក្រុងប៉ោយប៉ែត ហើយបានបញ្ជូនបន្ដទៅ មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុនស្រុក មង្គលបុរី ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ រីឯអ្នករងរបួសធ្ងន់ស្រាល៤នាក់ មានឈ្មោះ សុខ ឡា ភេទប្រុស អាយុ ២៦ឆ្នាំ (របួសស្រាល), ឈ្មោះ ជន ភេទ ប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់), ឈ្មោះ រតនា ភេទប្រុស អាយុ២៣ឆ្នាំ (របួស ធ្ងន់) និងឈ្មោះ គា ភេទប្រុស អាយុ២៥ ឆ្នាំ (របួសធ្ងន់) អ្នកទាំង៥រស់នៅភូមិ-ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្ដបាត់ ដំបង ។
បើតាមនគរបាលសន្និដ្ឋានថា ជន រងគ្រោះខាងលើនេះសង្ស័យបើកក្នុង ស្ថានភាពស្រវឹងពេលចេញពីក្លិប ហើយ មកដល់ចំណុចកើតហេតុបានគេចម៉ូតូ ចំនួន២គ្រឿងដែលបានបើកជែងគ្នាក្នុង ទិសដៅបញ្ច្រាស ។ ពេលនោះបណ្ដាល ឱ្យរថយន្ដជួបគ្រោះថ្នាក់នេះរេចង្កូតទៅ បុករះបង្គោលចរាចរណ៍ និងដើមឈើ រួចបន្ដទៅបុកផ្ទះប្រជាពលរដ្ឋតែម្ដង ៕
ដោយ៖ វណ្ណា