ជនស្ស័យ៣នាក់ជាប់ពាក់ព័ន្ធលួចសម្ភារជនបរទេសត្រូវកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ៣នាក់លួចសម្ភារជនបរទេស២នាក់ត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីលួច (លួចសម្ភារជនបរទេសតាមឆ្នេរ) ស្ថិតនៅចំណុច ឆ្នេរអូត្រេះ ក្រុមទី២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ Akomaaeje Deveney ភេទស្រី អាយុ២២ឆ្នាំ ជនជាតិហូរឡង់ បានបាត់បង់សម្ភារដូចជា៖កាបូបស្ពាយខ្នង ទូរស័ព្ទដៃ សាមសុង ហ្កាឡាក់ស៊ី ពណ៌ខ្មៅ១គ្រឿងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ និងម្នាក់ទៀតឈ្មោះ Schuke Mauko ភេទស្រី អាយុ២០ឆ្នាំ ជនជាតិហូរឡង់ បានបាត់បង់សម្ភាររួមមាន កាបូបស្ពាយចំហៀង១ ទូរស័ព្ទដៃ១គ្រឿង កាតធនាគារ១សៀវភៅកំណង់ហេតុ ប្រាក់ដុល្លារ ២៥ដុល្លា និងសម្ភារមួយចំនួនទៀត។

លោក វរៈសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងនិងមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យកម្លាំងការិយាល័យកណ្តាលនគរបានព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ជាក់ស្តែងធ្វើការឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ទី១.ឈ្មោះ ពៅ វាសនា ហៅ តូរ៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្រុម១៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ទី២.ឈ្មោះ ភី ដារា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នករត់តុ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) និង៣.ឈ្មោះ ហាក់ តាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០១៦នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

img_3516 img_3518

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print