បញ្ចប់ការត្រួតពិនិត្យ ភ្លុកនិងកន្ទុយដំរី ឆ្អឹងខ្លា និងស្រកាពង្រូល រកឃើញជាង១តោន

ចែករំលែក៖

ភ្នំពញ៖ ការរកឃើញភ្លុកដំរី កន្ទុយដំរី ឆ្អឹងខ្លា និងស្រកាពង្រូលក្នុងក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ បានបញ្ចប់ការត្រួតពិនិត្យហើយនៅថ្ងៃត្រង់ទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយលទ្ធផលបានរកឃើញភ្លុកដំរី មាន ចំនួន ៦៤០ដុំ ស្មើរនិង ទម្ងន់១៣៦១, ៩ គីឡូក្រាម ស្រការពង្រួលមានទម្ងន់១៣៧, ៦គីឡូក្រាម ឆ្អឹងខ្លាមានទម្ងន់៨២, ៣គីឡូក្រាម និងកន្ទុយដំរីមានទម្ងន់៤, ៩គីឡូក្រាម សរុបទាំងអស់ទម្ងន់ ១៥៨៦, ៧ គីឡូក្រាម ។

គួររំលឹកឲ្យដឹងថា សមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាប ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុប បម្រុងនាំចេញទៅកាន់ប្រទេសចិនប្រមាណ ៣ដុំ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងចំណុច ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីនេះ គឺខាងកម្លាំងគយជាអ្នកម្ចាស់ករណីដោយមានការសហការណ៍ពីកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយ អេត តំណាងស្ថានទូតអាមេរិកកាំង កម្លាំងកាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបម្រុងនាំទៅកាន់ប្រទេសចិន ប្រមាណ៣ដុំ ។ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើសលួចបង្កប់នៅក្នុងឈើហ៊ុបចំនួន៣ដុំ ដោយឈើហ៊ុបនីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ម៉ែត្រទៅ៣ម៉ែត្រ ។ ភ្លុកដំរី ឆ្អឹងខ្លាស្រការពង្រួល និងកន្ទុយដំរី ត្រូវបានឈ្មួញចុះរន្ធឈើចំពាក់កណ្តាលបង្កប់នៅក្នុងនោះ ដោយមានចាក់ទៀនផ្សារភ្ជាប់ ដែលមានសណ្ថានដូចក្តារម្ឈូស  ។

ឈើហ៊ុបទាំងនេះ មិនមែនមានតែ៣ដុំប៉ុណ្ណោះនោះទេ គឺមានឈើជាច្រើនទៀតដឹកជញ្ជូនចេញពីទ្វីបអាហ្វ្រិច ដាក់ក្នុងកុងតឺន័រដឹកតាមកប៉ាល់ ចូលមកកាន់ផែកំពង់សោម រួចដឹកជញ្ជូនបន្តតាមរទេះភ្លើងមកស្តុកទុកនៅក្នុងចំណុចក្រុមហ៊ុន អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនបន្តទៀត ។ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិននេះ មិនបានដូចបំណងនោះទេ គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រាវជ្រាវឃើញវត្ថុតាងទាំងនេះ កាក់ជាប់ ដើម្បីចាត់ការតាមនីតិវិធី ៕

image1 image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print