រដ្ឋបាលរាជធានី គ្រោងនឹងចុះMOU កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានជាមួយខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីរ៉ូយ៉ូគី យ៉ូស៊ី អនុរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះMOUកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាមួយខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។

រដ្ឋបាលរាជធានី គ្រោងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានជាមួយខេត្តកាណាហ្គាវ៉ា ជប៉ុននេះ គឺដោយសារតែរាជធានីភ្នំពេញ នៅមានបញ្ហាប្រឈមនៅឡើយទៅនឹងលើបញ្ហាបរិស្ថាន ពិសេសបញ្ហាសំរាម ហើយបញ្ហាប្រឈមនេះ ត្រូវបានលោក ប៉ា សុជាតិវង្ស ជម្រាបជូនភ្ញៀវថា បញ្ហាប្រឈមដែលរាជធានីភ្នំពេញកំពុងជួបប្រទះនោះដូចជា បញ្ហាចរាចរណ៍ បញ្ហាស្ទះលូរ និងបញ្ហាសំរាម ។ ជុំវិញបញ្ហាប្រឈមនេះកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ប្រទេសជប៉ុន ពិសេសចៃកា បាននឹងកំពុងជួយដោះស្រាយលើបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ដូចជា បំពាក់ភ្លើងស្តុបថ្មី ចំនួន១១៧កន្លែង ការបង្កើតនូវសេវាដឹកជញ្ជូនសាធារណៈ និងជួយលើដោះស្រាយប្រព័ន្ធប្រឡាយលូជំហានទី៣ និងកំពុងបន្តជំហានទី៤។ ដោយឡែកចំពោះបញ្ហាសំរាម ទោះបីជារាជធានីភ្នំពេញបានខិតខំយ៉ាងណាក៏ដោយ បញ្ហាសំរាមនេះនៅតែជាបញ្ហាប្រឈមដដែល ដែលទាមទាឲ្យមានការគាំទ្រ និងការជួយពីរដ្ឋាភិបាលជប៉ុន ពិសេសខេត្តកាណាហ្គាវ៉ា ដែលមានបទពិសោធន៍លើការគ្រប់គ្រងសំរាម។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តកាណាហ្គាវ៉ា។

ក្នុងឱកាសនេះ លោកអភិបាលបានណែនាំឲ្យលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដឹកនាំក្រុមមន្ត្រីជំនាញជួបពិភាក្សាការងារជាមួយខាងជំនាញលើវិស័យបរិស្ថាន របស់ខេត្តកាណាហ្គាវ៉ា ជាមុនសិន មុននឹងឈានទៅដល់ការចុះកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានជាមួយគ្នា។

ឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកាណាហ្គាវ៉ា លោក ហ៊ីរ៉ូយ៉ូគី យ៉ូស៊ី អនុរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន បានសម្ដែងនូវការគាំទ្រ និងសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដែលគ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅពេលខាងមុខនេះ នឹងទទួលបានលទ្ធផលល្អ និងធ្វើឲ្យការគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញមានប្រសិទ្ធភាពខ្ពស់ ៕

image2 image1 image4 image3

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print