ភ្នំពញ៖ ការរកឃើញភ្លុកដំរី កន្ទុយដំរី ឆ្អឹងខ្លា និងស្រកាពង្រូលក្នុងក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំ
គួររំលឹកឲ្យដឹងថា សមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាប ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុប បម្រុងនាំចេញទៅកាន់ប្រទេសចិនប្រមាណ ៣ដុំ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងចំណុច ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំ
ករណីនេះ គឺខាងកម្លាំងគយជាអ្នកម្ចាស់ករណីដោយមានការសហការណ៍ពីកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយ អេត តំណាងស្ថានទូតអាមេរិកកាំង កម្លាំងកាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបម្រុងនាំទៅកាន់ប្រទេសចិន ប្រមាណ៣ដុំ ។ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើសលួចបង្កប់នៅក្នុងឈើហ៊ុបចំនួន៣ដុំ ដោយឈើហ៊ុបនីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ម៉ែត្រទៅ៣ម៉ែត្រ ។ ភ្លុកដំរី ឆ្អឹងខ្លាស្រការពង្រួល និងកន្ទុយដំរី ត្រូវបានឈ្មួញចុះរន្ធឈើចំពាក់
ឈើហ៊ុបទាំងនេះ មិនមែនមានតែ៣ដុំប៉ុណ្ណោះនោះទេ គឺមានឈើជាច្រើនទៀតដឹកជញ្ជូនចេញពីទ្វីបអាហ្វ្រិច ដាក់ក្នុងកុងតឺន័រដឹកតាមកប៉ាល់ ចូលមកកាន់ផែកំពង់សោម រួចដឹកជញ្ជូនបន្តតាមរទេះភ្លើងមកស្តុកទុកនៅក្នុងចំណុចក្រុមហ៊ុ
ដោយ៖ សុខា សែនជ័យ