សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង ៖​ ចុះបង្ក្រាបកន្លែងលក់សត្វព្រៃនិងដកហូតសត្វស្លាបងាប់សរុប ចំនួន៤១៨ក្បាល ឃាត់ម្ចាស់បាន២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ លោក ហេង លុយ ព្រះរាជ អាជ្ញារងខេត្តបាត់ដំបងបានដឹកនាំកម្លាំងចម្រុះរួមមាន ៖ មន្ត្រីរដ្ឋបាលព្រៃឈើ , កងរាជអាវុធហត្ថស្រុកសង្កែ បានចុះបង្រ្កាបបទល្មើសសត្វព្រៃនៅតូបលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ការចុះបង្ក្រាបនេះប្រើកម្លាំងសរុប១១នាក់ មានមន្ត្រីរដ្ឋបាលព្រៃឈើ៥នាក់ ,កងរាជអាវុធហត្ថស្រុកសង្កែចំនួន៥នាក់ ដោយប្រើប្រាស់មធ្យោបាយ៥គ្រឿង ។ ក្នុងនោះ ដកហូតសត្វស្លាបងាប់សរុបចំនួន៤១៨ក្បាល និងឃាត់ខ្លួនម្ចាស់ចំនួន២នាក់មកធ្វើការសាក សួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

ដោយឡែកសំណាកសត្វព្រៃខាងលើនេះបានធ្វើការដុតបំផ្លាញចោលនៅចំណុចថ្នាលបណ្តុះកូនឈើក្រុងបាត់ដំបង ផងដែរ ៕ ជាយក្រុង

...

22-12-2016-12 22-12-2016-14 22-12-2016-15 22-12-2016-17 22-12-2016-16 22-12-2016-13
ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print