ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីបានសំដែងការសប្បាយចិត្ត ចំពោះសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថមផ្លូវ មួយខ្សែប្រវែង២៦គីឡូម៉ែត្រដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្លាប់តែជួបការលំបាកនាពេលកន្លងទៅនេះ ។ ដោយសារទេផ្លូវមួយខ្សែនេះបានទទួលរងនូវជំនន់ទឹក ភ្លៀងនារដូវវស្សា។
យោងតាមមន្ត្រីមន្ទីសាធារណការខេត្តបានអោយដឹងថាផ្លូវមួយខ្សែនេះចាប់ពីផ្លូវជាតិលេខ១ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំស្វាយតាយាន ឃុំខ្សែត្រ ឃុំសំឡី និងឃុំត្នោត ឋិតក្នុង ស្រុកកំពង់ រោទ៍។
ប្រភពបន្តថាសម្តេចតេហ៊ុនសែនទទួលបានការរាយការណ៍ពីអាជ្ញាធរស្រុក-ខេត្ត អំពីស្ថាន ភាពផ្លូវខូចនៅខេត្តស្វាយរៀង សម្តេចតេជោក៏បានផ្តល់ផ្លូវមួយខ្សែនេះមានប្រវែង២៦ គីឡូម៉ែត្រសំរាប់ប្រជាពលរដ្ឋនិងបងប្អូនកម្មករកម្មការនីធ្វើដំណើរបានស្រួលហើយដំណើរការសាងសង់និងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ខាងនេះ។ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងសង្ឃឹមថា ក្រុមហ៊ុននឹងសាងសង់ផ្លូវមួយខ្សែនេះអោយមានគុណភាពតាមស្តង់ដារបច្ចេកទេស ៕ យឹមសុថាន

















