ភ្នំពេញ៖ ទីតាំងមួយកន្លែងលួចផលិតដាវកែច្នៃ(ដាវសាមូរ៉ៃ) និងជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខឆ្មក់ចុះបង្ក្រាប ជាក់ស្តែងឃាត់ជនសង្ស័យម្នាក់ និងវត្ថុតាងដាវសាមូរ៉ៃជាច្រើន។
ករណីចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្រុម១ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យដែលជាអ្នកផលិតដាវសាមូរ៉ៃដើម្បីចែកចាយឈ្មោះឈិន ឆាយ អាយុ៣១ឆ្នាំ មុខរបរធ្វើដាវសាមូរ៉ៃ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ តុង សីហា
...





















