ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ លោក ហេង លុយ ព្រះរាជ អាជ្ញារងខេត្តបាត់ដំបងបានដឹកនាំកម្លាំងចម្រុះរួមមាន ៖ មន្ត្រីរដ្ឋបាលព្រៃឈើ , កងរាជអាវុធហត្ថស្រុកសង្កែ បានចុះបង្រ្កាបបទល្មើសសត្វព្រៃនៅតូបលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ការចុះបង្ក្រាបនេះប្រើកម្លាំងសរុប១១នាក់ មានមន្ត្រីរដ្ឋបាលព្រៃឈើ៥នាក់ ,កងរាជអាវុធហត្ថស្រុកសង្កែចំនួន៥នាក់ ដោយប្រើប្រាស់មធ្យោបាយ៥គ្រឿង ។ ក្នុងនោះ ដកហូតសត្វស្លាបងាប់សរុបចំនួន៤១៨ក្បាល និងឃាត់ខ្លួនម្ចាស់ចំនួន២នាក់មកធ្វើការសាក សួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
ដោយឡែកសំណាកសត្វព្រៃខាងលើនេះបានធ្វើការដុតបំផ្លាញចោលនៅចំណុចថ្នាលបណ្តុះកូនឈើក្រុងបាត់ដំបង ផងដែរ ៕ ជាយក្រុង
...



















