សមត្ថកិច្ច២ខេត្តបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខណៈ ដែលបទល្មើសនេសាទកំពុងកើតមានពេញបន្ទុកនៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ-បាត់ដំបង ៖ កម្លាំង សមត្ថកិច្ចខេត្តដែលជាប់នឹងបឹងទន្លេសាបចំនួន២ខេត្តគឺខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទទ្រុងទ្រាយធំ គ្រាដែលបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងភូមិ សាស្រ្តខេត្តបាត់ដំបង និងខេត្តបន្ទាយមាន ជ័យកំពុងកើតមានយ៉ាងពេញបន្ទុកជាហេតុធ្វើឲ្យមច្ឆជាតិដែលជាសម្បត្តិធម្មជាតិ របស់ រដ្ឋកំពុងរងការវិនាសបាត់បង់យ៉ាងធ្ងន់ដោយក្រុមជនខិលខូចលួចនេសាទខុស ច្បាប់ ។ ទន្ទឹមនេះដែរអាជ្ញាធរសមត្ថកិច្ច និងមន្រ្តីជំនាញនៃខេត្តទាំង២ ត្រូវគេមើលឃើញថាទើបតែនឹងភ្ញាក់រលឹកនាំគ្នាចុះ បង្រ្កាប ។

ករណីទី១ ៖ ចុះបង្ក្រាបនៅខេត្តបាត់ដំបងសមត្ថកិច្ចឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះ៨០នាក់ ដឹកនាំដោយ លោក ប៊ុត គឹមស៊ាន អភិបាល រងខេត្តបាត់ដំបងបានចុះបង្រ្កាបឧករណ៍ នេសាទខុសច្បាប់ចំនួន៥កន្លែងចំណុច អតីតតំបន់ឡូត៍នេសាទលេខ២ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ដកហូតបាន បង្គោលឈើចំនួន២.២០០ដើម ឡុកចំនួន៥ ប្រវែង៥.៥០០ម៉ែត្រ ជម្រកស្នាក់នៅរបស់ ជនល្មើស៣កន្លែង។ ក្រោយពីដកហូតបានឧបករណ៍នេសាទខុសច្បាប់ទាំងនោះបន្ទាប់មកត្រូវបានសមត្ថកិច្ច ដុតកម្ទេចចោលនៅទីនោះតែម្តង។ការបង្រ្កាបបទល្មើសនេសាទនៅខេត្តបាត់ដំបងនោះដែរពុំបានឃាត់ខ្លួនជនល្មើសនេសាទខុសច្បាប់ណាម្នាក់នោះ ឡើយ ។

ករណីទី២ ៖ នៅខេត្តបន្ទាយមានជ័យ វិញ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះបានចុះទៅបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្តឃុំ សំបួរ ស្រុកមង្គលបុរី ជាប់នឹងព្រំប្រទល់ ខេត្តបាត់ដំបង ។ សមត្ថកិច្ចដកហូតបាន ស្បៃរបាំងអួនប្រវែង១២០ម៉ែត្របង្គោល ឈើចំនួន៨០ដើម ហើយឧបករណ៍នេសាទ ខុសច្បាប់ទាំងនេះត្រូវបានសមត្ថកិច្ចដុត កម្ទេចចោលផងដែរ ៕ សំ វិច្ឆិកា

...

bb-2 bb-3 bb-4 bb-1 bb-5 bb-6 bb-7 bb-8
ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print