ក្រោយពេលដែលប្រធានាធិបតីថ្មី អាមេរិកប្រកាសថា នឹងកាត់បន្ថយចំនួន ទាហាននៅក្រៅប្រទេសដើម្បីកាត់បន្ថយការចំណាយរបស់អាមេរិកបានធ្វើឲ្យប្រទេស ជាមិត្តអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងក្នុងនោះមានជប៉ុនជាដើមដែលកន្លងមកពឹងផ្អែកលើអាមេរិកក្នុងការការពារ ជាតិ។
នៅពេលនេះនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចុះហត្ថលេខាលើកំណត់ ត្រានៃខ្ទង់ចំណាយថវិកាសម្រាប់វិស័យយោធារបស់ជប៉ុន ខណៈដែលកំពុង ប្រឈមមុខនឹងភាពតានតឹងដែនទឹកជាមួយ ប្រទេសចិន និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការគំរាមកំហែងពីការបាញ់ មីស៊ីល។ ខ្ទង់សម្រាប់ចំណាយលើវិស័យោ ធាគឺផ្តោតសំខាន់ទៅលើយន្តហោះពិឃាត និងនាវាមុជទឹកដែលជាផ្នែកដ៏សំខាន់នៃយោធាជប៉ុនដែលត្រូវបង្កើនខ្ទង់ថវិកាអស់៥.១៣រយពាន់លានយ៉េនស្មើនឹងទឹកប្រាក់៣៥.២ពាន់លានផោនឬក៏ស្មើនឹង៤៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
ដោយឡែកខ្ទង់ថវិកាសម្រាប់ផ្នែកឆ្មាំ វិញត្រូវបានញែកចេញដោយថវិកាក៏ត្រូវបានលើកឡើងឲ្យដឹងផងដែរ។ គម្រោង ផែនការនៃខ្ទង់ថវិកានៃផ្នែកទាំងនោះស្មើ នឹង៩៧,៥រយពាន់លានយ៉េនសម្រាប់វិស័យ ហិរញ្ញវត្ថុដែលចាប់ផ្តើមឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ។
សភាជប៉ុនត្រូវតែធ្វើការអនុម័តលើខ្ទង់ថវិកាទាំងនេះ ប៉ុន្តែប្រសិនបើបានអនុម័ត រួចរាល់ហើយនោះវាជាគម្រោងផែនការលើកទី៥ហើយដែលបានធ្លាប់បានលើក ឡើងសម្រាប់ថវិកានៅក្នុងវិស័យយោធា។
ទន្ទឹមនឹងនេះដែរប្រព័ន្ធការពារមីស៊ីល ផ្លោងរបស់ប្រទេសជប៉ុនក៏នឹងត្រូវបាន ត្រៀមខ្លួនរួចជាស្រេចដែរ ក្នុងការបង្ការមុន នៅពេលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងចាប់ផ្តើមមែននោះ៕
ប្រែសម្រួល៖ ម៉េវ សាធី














