ក្រុម Barcelona ភាគច្រើនជាកីឡាករបម្រុងបានសំពងសិស្សប្អូន Hercules ដែល លេងក្នុងក្របខ័ណ្ឌលំដាប់ទី៣ដោយលទ្ធផល 7-0 ក្នុងកម្មវិធីអេស្ប៉ាញ Copa del Rey ជើងទី២វគ្គ៣២ក្រុមចុងក្រោយ ។
ខ្សែប្រយុទ្ធអន្តរជាតិទួរគី Arda Turan រកបាន៣គ្រាប់ម្នាក់ឯងហើយខ្សែប្រយុទ្ធ វ័យក្មេងអេស្ប៉ាញ Paco Alcacerអាចរកគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យក្រុមBarcelona ហើយចាប់តាំងពីផ្លាស់ពីក្រុម Valencia មក ។
ក្នុងការប្រកួតនោះគ្រូបង្វឹក Luis Enrique មិនបានដាក់ខ្សែប្រយុទ្ធសំខាន់ទាំង៣របស់ក្លិបដូចជាLionel Messi, Luis Suarez និងNeymar នោះទេ ប៉ុន្តែកូនក្រុមរបស់គាត់នៅតែលេងបានល្អរកបានរហូតដល់ទៅ៧គ្រាប់។ សរុបលទ្ធផលទាំង២ជើងក្រុម Barcelona ឈ្នះក្រុម Hercules ដោយលទ្ធ ផល 8-1៕
...
ដោយ៖ ដេវីត













