វិភាគព័ត៌មានអន្តរជាតិ៖ ទីក្រុងព្យុងយ៉ាងព្រមានណាតូមិនត្រូវជ្រៀតជ្រែកបញ្ហាប្រទេសកូរ៉េខាងជើងឡើយ

ចែករំលែក៖

អង្គការណាតូបានស្នើដល់ទីក្រុងព្យុងយ៉ាងឲ្យបោះបង់កម្មវិធីបរមាណូ ប៉ុន្តែកូរ៉េខាងជើងបានតបតវិញដោយបញ្ជាក់ថា នេះមិនមែនជារឿងរបស់ណាតូឡើយ។

សារព័ត៌មានយុនហាបរបស់កូរ៉េខាង ត្បូងបានផ្សាយនៅថ្ងៃទី២១ ខែធ្នូថា កូរ៉េខាងជើងមិនប្រើសម្តីធំៗគំរាមកំហែងណាតូ ដូចអាមេរិកនិងកូរ៉េខាងត្បូងឡើយ ដោយគ្រាន់តែរំលឹកថាណាតូមិនត្រូវលូកដៃចូលបញ្ហាកូរ៉េខាងជើងនោះទេ។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា «ចំណុចខុសប្រក្រតីនោះគឺណា តូជាអង្គការមានតួនាទីការពារសន្តិភាពនៅក្នុងតំបន់បែរជាមកជ្រៀតជ្រែកចូលបញ្ហាកូរ៉េខាងជើងទៅវិញ។ ណាតូមិនមានសិទ្ធិក្នុងការថ្កោលទោសកូរ៉េខាងជើងឡើយ»។
រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានបញ្ជាក់ផងដែរថា ណាតូកំពុងតែបម្រើអាមេរិកក៏ ដូចជាគាំទ្ររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផ្តួលរំលំរដ្ឋាភិបាលកូរ៉េខាងជើង។

សារព័ត៌មានកូរ៉េខាងជើងបានផ្សាយ ថា «ណាតូជាអង្គការធ្វើសកម្មភាពដោយឯករាជ្យកំពុងក្លាយទៅជាអ្នកបម្រើដល់ កូរ៉េខាងត្បូងនិងអាមេរិក»។

ពាក់ព័ន្ធនឹងកម្មវិធីបរមាណូចិននិងរុស្ស៊ី ក៏បានចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើង ផងដែរ។ កន្លងមករដ្ឋមន្រ្តីការបរទេស រុស្ស៊ី និងចិន បានរួមគ្នាព្រមានអាមេរិក ដែលមានគម្រោងចង់តាំងប្រព័ន្ធខែល មីស៊ីលក្នុងទឹកដីកូរ៉េខាងត្បូង។ នៅថ្ងៃ ព្រហស្បតិ៍កន្លងទៅកូរ៉េខាងជើងបាន បាញ់សាកល្បងមីស៊ីលចម្ងាយមធ្យមពីរដើមទៀត ប៉ុន្តែមិនជោគជ័យ។ នៅថ្ងៃ ព្រហស្បតិ៍ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកំពុងប្រជុំជជែករកវិធាន ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដែល ចាប់តាំងពីដើមសប្តាហ៍នេះបានបាញ់សាកល្បងមីស៊ីលរំលោភលើបម្រាមរបស់អង្គការសហប្រជាជាតិ។

នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងប៉េកាំងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងចិនបាន រួមគ្នាជាថ្មីអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ផែនការតាំងប្រព័ន្ធខែលការពារ មីស៊ីលក្នុងទឹកដីកូរ៉េខាងត្បូង។ ប្រមុខការបរទេសរុស្ស៊ីនៅបាននិយាយថា អាមេរិក គួរដឹងឮពីកង្វល់របស់ប្រទេសចិន និងរុស្ស៊ី។

ប្រព័ន្ធខែលមីស៊ីលដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានចាប់ផ្តើមលើកនិយាយ មកចរចាគ្នានៅដើមខែមីនានៅក្រោយការបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើក ទី៤ ហើយនិងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាង។ អាមេរិក បញ្ជាក់ថា ខែលមីស៊ីលក្នុងទឹកដីកូរ៉េខាង ត្បូងនឹងប្រើសម្រាប់ទប់ទល់ការវាយប្រហារ ណាមួយរបស់កូរ៉េខាងជើងទៅលើកូរ៉េខាង ត្បូង ប៉ុន្តែមិនគ្រោះថ្នាក់ដល់ចិននោះទេ។

ប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេ រិកមានឈ្មោះកាត់ថា THAAD។ វាជា ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបចុងក្រោយ ដែលគេប្រើសម្រាប់បាញ់បំផ្លាញមីស៊ីល របស់គូសត្រូវ។ នៅដើមខែមីនាកន្លងទៅពោលគឺនៅក្រោយការបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលចម្ងាយមធ្យម និងឆ្ងាយរបស់កូរ៉េខាងជើងមន្រ្តីយោធា អាមេរិក និងកូរ៉េខាងត្បូងបានសម្រេចបើកការចរចា ស្តីពីការបោះទីតាំងប្រព័ន្ធខែលការពារមីស៊ីលក្នុងទឹកដីកូរ៉េខាងត្បូង។

តាមមន្រ្តីយោធាអាមេរិកប្រព័ន្ធខែល មីស៊ីលគឺមាននាទីជួយការពារ ប៉ុន្តែគ្មាន សមត្ថភាពគំរាមកំហែងវាយប្រហារនោះទេ។ មានន័យថា ប្រព័ន្ធខែលការពារមីស៊ីល មិនអាចទៅបាញ់បំផ្លាញទីកន្លែងដើមដែល គេបាញ់ចេញមីស៊ីលនោះទេ។ ប៉ុន្តែប្រព័ន្ធ ខែលការពារមីស៊ីល THAAD មានសមត្ថ ភាពទៅបាញ់កម្ទេចមីស៊ីលរបស់សត្រូវ ដែលត្រូវបានបាញ់រួចហើយ នៅលើមេឃ ដើម្បីទប់ស្កាត់កុំឲ្យមីស៊ីលធ្លាក់ចំលើគោល ដៅក្នុងទឹកដីកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

វត្តមានប្រព័ន្ធខែលការពារមីស៊ីលអាមេ រិកក្នុងទឹកដីកូរ៉េខាងត្បូងគឺជាការចង់បានខ្លាំងរបស់កូរ៉េខាងត្បូង និងជប៉ុនដែល ឃើញការគំរាមកំហែងរបស់កូរ៉េខាងជើង មកលើខ្លួនមានកាន់តែខ្លាំងឡើង ជាពិសេស នៅពេលគេឃើញការបង្ហាញសាច់ដុំសមត្ថ ភាពអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែររបស់ កូរ៉េខាងជើងតាមរយៈការបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរនោះ។ នេះគេនៅ មិនទាន់និយាយពីសម្តីគំរាមវាយប្រហារ មិនឈប់ឈររបស់ទីក្រុងព្យុងយ៉ាងទៅលើសត្រូវដែលក្នុងនោះមានតាំងពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងនោះ។
ក្នុងក្រសែភ្នែករបស់ចិន និងរុស្ស៊ីប្រព័ន្ធ ខែលការពារមីស៊ីលអាមេរិកក្នុងទឹកដីកូរ៉េខាងត្បូងមិនមែនប្រើតឹ្រមសម្រាប់ការពារខ្លួនពីការវាយប្រហាររបស់កូរ៉េខាងជើង តែ មួយមុខនោះទេ។ នៅក្នុងសន្និសីទកាសែត រួមជាមួយរដ្ឋមន្រ្តីការបរទេសចិននៅថ្ងៃ សុក្រទី២៩ ខែមេសា នៅទីក្រុងប៉េកាំងរដ្ឋ មន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលតាមពិតធ្វើដំណើរទៅទីក្រុងប៉េកាំងដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅ ប្រទេសចិនបានព្រមានថា អាមេរិកមិនត្រូវប្រើសកម្មភាពរំលោភបំពានរបស់កូរ៉េខាងជើងដើម្បីបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីនោះទេ។

រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី វិញបាននិយាយសង្កត់ធ្ងន់ថា ប្រព័ន្ធខែល ការពារមីស៊ីលអាមេរិកនឹងប៉ះពាល់ដោយផ្ទាល់តែម្តងទៅលើយុទ្ធសាស្រ្តសន្តិសុខ របស់ចិន និងរុស្ស៊ី បើសិនជាអាមេរិក ពង្រាយតាំងទីនៅទឹកដីកូរ៉េខាងត្បូងមែន។ វត្តមានប្រព័ន្ធខែលការពារមីស៊ីលអាមេរិកនៅកូរ៉េខាងត្បូងជាកង្វល់ធំសម្បើមធ្វើឲ្យចិននៅមិនស្រណុកសោះឡើយ។ គេជឿ ថា តាមរយៈការចូលរួមបោះឆ្នោតគាំទ្រ សេចក្តីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សា សន្តិសុខចិនសុខចិត្តលះបង់ឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មលើសម្ពន្ធមិត្តកូរ៉េខាងជើង ព្រោះតែចិនចង់បញ្ចុះបញ្ចូលឲ្យអាមេរិកប្តូរចិត្តលែងពង្រាយខែលមីស៊ីលនៅកូរ៉េខាងត្បូង។ នៅក្នុងដំណើរទៅចូល រួមក្នុងជំនួបកំពូលស្តីពីនុយក្លេអ៊ែរនៅទីក្រុង វ៉ាស៊ីនតោនកាលពីចុងខែមីនាកន្លងទៅប្រធា នាធិបតីចិន ស៊ី ជីនពីង នៅបានប្រើពាក្យធ្ងន់ៗទៅកាន់លោកអូបាម៉ាថា ការពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នឹង បំផ្លាញ ហើយនិងបង្កបញ្ហាឲ្យប្រទេស ចិន។ លោក ស៊ី ជីនពីង នៅបានបន្ថែមថា ខែលការពារមីស៊ីលអាមេរិកក៏នឹងបំផ្លាញអាមេរិកដែរ បើសិនជាអាមេរិកនៅតែចចេស ចង់ដាក់ពង្រាយនៅកូរ៉េខាងត្បូងមែន៕

korea

ប្រែសម្រួល៖ ម៉ែវ សាធី

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print