ករណីលោក យិន ចាន់ទី បើកដៃឲ្យត្រាក់ទ័រវៀតណាម៧៨គ្រឿងចូលមកកាប់ឈើខេត្តមណ្ឌលគិរីដល់ណាហើយ?

ចែករំលែក៖

លោកយិន ចាន់ទី មេយោធាវរការពារព្រំដែនលេខ១០៣ បានជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ឧក្រិដ្ឋ បន្ទាប់ពីប្រជាពលរដ្ឋបានប្តឹងទៅសាលាដំបូងខេត្ត ករណីគាត់បានអនុញ្ញាតឲ្យត្រាក់ទ័រ វៀតណាមយ៉ាងតិចចំនួន៧៨គ្រឿង ចូលមកកាប់ផ្តួលរលំដឹកឈើនៅស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ។ ប៉ុន្តែរយៈពេលប៉ុន្មានខែនេះ រឿងនេះត្រូវបានបិទយ៉ាងស្ងាត់ឈឹង បើទោះជា មានតុលាការដំណើរការនីតិវិធី ហើយខាងអធិការកិច្ចបានចុះស៊ើបអង្កេតក្នុងរឿងនេះក៏ ដោយ ។

អ្នកច្បាប់បានលើកឡើងថា មេយោធារូបនេះអាចប្រឈមនឹងបទល្មើសឧក្រិដ្ឋ ប្រសិនបើ តុលាការរកឃើញថាមានពិរុទ្ធភាពជាប់ពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យត្រាក់ទ័រវៀតណាមទាំង ៧៨គ្រឿងនោះចូលមកដឹកឈើក្នុងទឹកដីខ្មែរដូចបណ្តឹងរបស់ប្រជាពលរដ្ឋ ។

អ្នកមណ្ឌលគិរីបានបង្ហើបថា បន្ទាប់ពីលោក យិន ចាន់ទី មេយោធាវរការពារព្រំដែនលេខ ១០៣ ជាប់ពាក់ព័ន្ធនឹងបទល្មើសឈើ ។ ក្នុងនោះក៏មានមនុស្សយ៉ាងតិច៤នាក់ទៀត ក៏ជាអ្នក   រកស៊ីមុខរបរឈើល្មើសច្បាប់នេះ នៅខេត្តមណ្ឌលគិរី ដូចជាឈ្មោះ គួយ សុគុណ ហៅឃុន មន្ត្រីនគរបាលវរការពារព្រំដែន និងជាប្អូនលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឈ្មួញឈ្មោះស៊ឹម សំណាង , ឈ្មោះផាត មន្ត្រីយោធាខេត្ត និងឈ្មោះ ស៊ិន វិចិត្រ ហៅឆាវ ជា  សមត្ថកិច្ចពួកគេនៅតែប្រកបមុខរបរឈើល្មើសច្បាប់នេះមកទល់បច្ចុប្បន្ន ។

...

ជាសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកពេជ្រាដា មិនត្រឹមតែចង់បានឲ្យខាងតុលាការពន្លឿន  នីតិវិធីរឿងលោក យិន ចាន់ទី អនុញ្ញាតឲ្យត្រាក់ទ័រវៀតណាមទាំង៧៨គ្រឿង ចូលមកកាប់ដឹក   ជញ្ជូនឈើខុសច្បាប់ទាំងនេះ ត្រូវផ្តន្ទាទោសប៉ុណ្ណោះទេ គឺមជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ មន្ត្រី  រាជការ ព្រមទាំងសមត្ថកិច្ចផងដែរ សំណូមពរឲ្យស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការណ៍ស៊ើប  អង្កេតស្រាវជ្រាវពីសកម្មភាពដឹកជញ្ជូនឈើរបស់អ្នកទាំង៤នាក់ខាងលើនេះបន្ថែមទៀតផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print