រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នាវេលាម៉ោង១៥និង០០នាទីរសៀលនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក ឧត្តមសេនីយ៍ មេបញ្ជាការរង បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ឧត្តមសេនីយ៍ត្រី សុខ គ្រីន បានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី ដោយរោគាពាធ។ សពនឹងដង្ហែចេញពីលំនៅឋានទៅកាន់វត្តទួលទំពួងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៤និង០០នាទី ៕
...
ដោយ៖ សុខ ខេមរា