ក្រុមអាវុធហត្ថខណ្ឌសែនសុខចុះបង្រ្កាបទីតាំងចែកចាយនិងប្រើប្រាស់ថ្នាំញៀនបាន២កញ្ចប់ ឃាត់ខ្លួនមនុស្សចំនួន៦នាក់

ចែករំលែក៖

ភ្នំពេញ៖  ជនសង្ស័យចំនួន៦នាក់រួមនឹងថ្នាំញៀន២កញ្ចប់ត្រូវបានកំលាំងអាវុធហត្ថខណ្ឌសែនសុខធ្វើការបង្រ្កាបបាន កាលពីវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ស្ថិតក្នុងភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រុមអាវុធហត្ថបានប្រាប់អោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះទី1.មានឈ្មោះ ញ៉ាណ ចាប ភេទប្រុស អាយុ26ឆ្នាំមុខរបរបើកបរ ស្នាក់នៅភូមិទ្រា1 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី2.ឈ្មោះផន តុល ភេទប្រុស អាយុ25ឆ្នាំមុខរបររត់កង់បី ស្នាក់នៅជាមួយគ្នា ទី3. ឈ្មោះចាន់ សុខនាភេទប្រុស អាយុ20ឆ្នាំមុខរបរប៉ះកង់ឡាន ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី4.ឈ្មោះលី ជា ភេទប្រុស អាយុ34ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅជាមូយគ្នា ទី5. ឈ្មោះ ភូង វណ្ណះភេទប្រុស អាយុ21ឆ្នាំមុខរបរជាងសំណង់ស្នាក់ភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ និងទី6.ឈ្មោះព្រុំ ចាន់បុរី ភេទប្រុស អាយុ28ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅជាមូយគ្នា និងដកហូតបានម៉ូតូ2គ្រឿងនិងម្សៅក្រាម2កញ្ចប់តូច ។

លោកសុខ ឧត្តម មេបញ្ជារងខណ្ឌសែនសុខបានអោយដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកព្រំ សក្តា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ បានអោយលោកដឹកនាំកំលាំងចុះបង្រ្កាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញនោះទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះតែម្តង។ វត្ថុតាងដែលដកហូតមានថ្នាំញៀនចំនួន២កញ្ចប់និងម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាកហ្វុយសុីគីនិច ពណ៍សលាយខ្មៅសេរីឆ្នាំ២០១៤គ្មានស្លាកលេខរបស់ឈ្មោះញាណ ចាប និងម៉ូតូមួយទៀតម៉ាកស្មាស ពណ៏ខ្មៅសេរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ1k-1715 របស់ម្ចាស់ឈ្មោះចាន់ ។

បច្ចុប្បន្នជនសង្ស័យទាំ៦នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនិតិវិធី ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print