ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅចុងអាណត្តិរបស់លោកបានចុះហត្ថលេខាលើច្បាប់ចំណាយសម្រាប់ការពារជាតិ និងកាត់បន្ថយសហការផ្នែកយោធាជាមួយរុស្ស៊ី។
នៅក្នុងច្បាប់ដែលលោក អូបាម៉ា បានចុះហត្ថលេខានោះ មិនមានគម្រោង ចំណាយណាមួយសម្រាប់ក្រសួងការពារជាតិនៅឆ្នាំ២០១៧សម្រាប់សហការផ្នែកយោធាជាមួយរុស្ស៊ី។
សេចក្តីព្រាងច្បាប់ថ្មី ដែលបានអនុញ្ញាត ឲ្យរដ្ឋាភិបាលអាមេរិកចំណាយជាទឹក ប្រាក់ប្រមាណសរុបជាង ៦១៨,៧ពាន់ លានដុល្លារដែលរួមមានទាំងការចំណាយទៅលើការឡើងប្រាក់បៀវត្សរបស់កង កម្លាំងយោធាជាមួយនឹងអត្រាកើនឡើង ២,១ភាគរយបើទោះបីជា លោក អូបាម៉ា ធ្លាប់បានប្រកាសហើយថា អត្រានៃការ ឡើងប្រាក់ខែយោធាគឺមានត្រឹមតែ ១,៦ ភាគរយប៉ុណ្ណោះ ។
វាក៏បានអនុញ្ញាតឲ្យអាមេរិកនឹងចំណាយ ទៅលើមូលដ្ឋានទ័ពសម្រាប់វិស័យការពារអាមេរិកដល់ទៅ ៣,២ពាន់លានដុល្លារនៅ ពេលដែលលោក បារ៉ាក់ អូបាម៉ា បានស្នើសុំនូវចំនួនទឹកប្រាក់ដែលមានបរិមាណ តិចជាងនេះ ហើយព្រមជាមួយនឹងទឹកប្រាក់ បន្ថែមប្រមាណជា ៥,៨ពាន់លានសម្រាប់ សេតវិមានផងដែរ។
បើទោះបីជាលោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងថាលោក មិនមានការសប្បាយ ចិត្តទៅនឹងការអនុម័តច្បាប់ថ្មីនេះក៏ពិតមែន ប៉ុន្តែលោកបានបញ្ជាក់ថា វាជាកាតព្វកិច្ច ដែលតម្រូវឲ្យលោកត្រូវតែចុះហត្ថលេខា។
លោក ដូណាល់ ត្រាំ ដែលជាប្រធានា ធិបតីថ្មីអាមេរិកធ្លាប់បានសន្យានៅក្នុងការឃោសនាបោះឆ្នោតរបស់ខ្លួនកាលពីពេលកន្លងទៅថា នឹងពង្រឹងវិស័យយោធាអាមេរិក តាមរយៈបង្កើនកងកម្លាំងយោធាឲ្យបាន ទៅដល់ ៥៤០.០០០នាក់ និងបង្កើនទ័ពជើងទឹកសម្រាប់នាវាចម្បាំងទាំង ៣៥០ គ្រឿងរបស់ខ្លួនក៏ដូចជាបន្ថែមយន្តនោះ ចម្បាំងថ្មីប្រមាណជា ១.២០០គ្រឿងទៀត ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី










