បើករថយន្ដTAKOMAលឿនបុក របាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតសង្ស័ស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ដTAKOMA មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរថយន្ដខូចខាតផ្នែកខាងមុខទាំងស្រុងចំណែករបាំងថ្មខូចខាតបន្តិចបន្ទួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាក TOYOTA TAKOMA ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2P-2564 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងបន្ទាប់ពីបង្កហេតុរួចមកបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលឈឹងតែម្តង។

ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីទិសដៅពីកើតទៅលិច ពេលមកដល់កន្លែងកើតហេតុរថយន្ដបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុងចំណែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតបន្តិចបន្ទួច។

ប្រភពបានបន្តថាក្រោយកើតហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការណ៍វាស់វែងស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រផ្លូវគោកដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់៕ ព្រែកជ័យ

...

66d83977-49f7-40d1-961b-bb84b3d4b31e d1218212-55f3-49b2-8b5d-62ba9c1c1f6c eadf8293-ced2-433a-b0b7-fd2c31d86da0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print