គួរអោយអាសូរណាស់!! ឪពុកខ្យល់គរស្លាប់ បន្សល់កូនមានជំងឺស្វិតដៃជើង

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសចំណាស់ម្នាក់ត្រូវបានអ្នកភូមិឃ្វាលគោក្របីប្រទះឃើញស្លាប់កណ្ដាលវាលស្រែបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៏មកសមត្ថកិច្ចមកពិនិត្យសាកសពខ្លាចក្រែងជារឿងឃាដកម្ម ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ស្ថិតក្នុងភូមព្រៃក្ដីឃុំគគីរស្រុករមាសហែកមានករណីខ្យល់គរដោយបុរសដែលស្លាប់មានឈ្មោះអ៊ុក សារ៉េតភ អាយុ៦៣ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។

អ្នកភូមិបានអោយដឹងថាកាលពីវេលាម៉ោង៦ព្រឹកគេឃើញបុរសខាងលើទៅមើលទ្រូនៅចំនុចព្រែកព្រីងដើម្បីយកត្រីមកផ្គត់ផ្គង់គ្រួសារយកមកធ្វើម្ហូបដូចសព្វដងប៉ុន្តែរហូតដល់ម៉ោង៩ព្រឹកបាត់មិនឃើញឪពុកត្រលប់មកផ្ទះក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិដើររករហូតដល់វេលាម៉ោង២និង៣០នាទីរសៀលក៏ប្រទះឃើញស្លាប់កណ្ដាលវាលស្រែបាត់ទៅហើយ។

សមត្ថកិច្ចបន្តថាប៉ុន្តែអ្វីដែលកំសត់ទៀតនោះគឺបន្សល់កូនប្រុសម្នាក់ឈ្មោះអ៊ុក សារ៉ាមានអាយុ៣១ ឆ្នាំខណះពិការតាំងពីអាយុ១៥ឆ្នាំ ដោយមានជម្ងឺខ្វិនស្វឹតជើងទាំង២គួរអោយអាសូរពន់ពេក។  ក្រោយទទូលបានព័ត៌មាននេះលោកសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានផ្ដល់អំណោយតាមលោកមេបញ្ជាការងចុះសួរសុខទុក្ខនិងបានយកអំណោយ រួមមានអង្ករចំនួន៥ការ៉ុង=១១៤kg ទឺកត្រី  ២យូ  ទឹក ស៊ីអីវ ២យូ ប៊ីចេង ៥kg ស្ករស ៥kg ត្រីខកំប៉ុង៥យូនឹងថវិការចំនួន១លាន៣៥ម៉ឺនរៀលដល់គ្រួសារសពផងដែរ៕ សុថាន

...

06d4691b-4301-4216-abdd-60488f480b7a 68fda3a3-3b1c-45c9-bfcd-82313da30a65 67e42c46-c05a-4654-bf17-df09afe491df 0d478b31-afca-4627-af9e-def9ff6a6ffe

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print