ខេត្តស្វាយរៀង៖បុរសចំណាស់ម្នាក់ត្រូវបានអ្នកភូមិឃ្វាលគោក្របីប្រទះឃើញស្លាប់កណ្ដាលវាលស្រែបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៏មកសមត្ថកិច្ចមកពិនិត្យសាកសពខ្លាចក្រែងជារឿងឃាដកម្ម ។
យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ស្ថិតក្នុងភូមព្រៃក្ដីឃុំគគីរស្រុករមាសហែកមានករណីខ្យល់គរដោយបុរសដែលស្លាប់មានឈ្មោះអ៊ុក សារ៉េតភ អាយុ៦៣ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។
អ្នកភូមិបានអោយដឹងថាកាលពីវេលាម៉ោង៦ព្រឹកគេឃើញបុរសខាងលើទៅមើលទ្រូនៅចំនុចព្រែកព្រីងដើម្បីយកត្រីមកផ្គត់ផ្គង់គ្រួសារយកមកធ្វើម្ហូបដូចសព្វដងប៉ុន្តែរហូតដល់ម៉ោង៩ព្រឹកបាត់មិនឃើញឪពុកត្រលប់មកផ្ទះក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិដើររករហូតដល់វេលាម៉ោង២និង៣០នាទីរសៀលក៏ប្រទះឃើញស្លាប់កណ្ដាលវាលស្រែបាត់ទៅហើយ។
សមត្ថកិច្ចបន្តថាប៉ុន្តែអ្វីដែលកំសត់ទៀតនោះគឺបន្សល់កូនប្រុសម្នាក់ឈ្មោះអ៊ុក សារ៉ាមានអាយុ៣១ ឆ្នាំខណះពិការតាំងពីអាយុ១៥ឆ្នាំ ដោយមានជម្ងឺខ្វិនស្វឹតជើងទាំង២គួរអោយអាសូរពន់ពេក។ ក្រោយទទូលបានព័ត៌មាននេះលោកសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានផ្ដល់អំណោយតាមលោកមេបញ្ជាការងចុះសួរសុខទុក្ខនិងបានយកអំណោយ រួមមានអង្ករចំនួន៥ការ៉ុង=១១៤kg ទឺកត្រី ២យូ ទឹក ស៊ីអីវ ២យូ ប៊ីចេង ៥kg ស្ករស ៥kg ត្រីខកំប៉ុង៥យូនឹងថវិការចំនួន១លាន៣៥ម៉ឺនរៀលដល់គ្រួសារសពផងដែរ៕ សុថាន